ប្រសិនបើគ្រាន់តែសំឡឹងពីខាងក្រៅនោះ អ្នកពុំអាចដឹងពីអាយុពិតឡើយ ។ លោក Hu Hai កើតនៅឆ្នាំ ១៩៥០ ។ ឪពុករបស់លោកបានស្លាប់ចោលតាំងពីលោកនៅតូចម្លេះ ម្តាយរបស់លោកបានចិញ្ចឹមបីបាច់បងប្អូនរបស់លោកទាំង ៦នាក់ ។ ពេលនៅតូចលោកចូលចិត្តលេងកីឡាខ្លះៗ តែពុំដែលចង់ក្លាយជាកីឡាអាជីបទេ ។
២ឆ្នាំមុន លោកបានទទួលពានរង្វាន់ “លោកតាម៉ូឌែលបំផុតសៀងហៃ”
Hu Hai ត្រូវបានគេស្គាល់លើកដំបូងកាលពី ២ឆ្នាំមុន គ្រាដែលលោកចូលរួមប្រកួតវិញ្ញាសារទេពកោសល្យសម្រាប់ពលរដ្ឋវ័យចំណាស់សៀងហៃ។ គ្រានោះឯងដែលពុំត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ សូម្បីតែមេប្រយោគក៏បើកភ្នែកធំៗស្ទើពុំជឿថា លោកមានអាយុ ៦៦ឆ្នាំហើយ ។
គន្លឹះនៃការប្រឆាំងភាពចំណាស់របស់លោកគឺហាត់ Yoga តាំងសមាធិ និងយោលទោងក្បាលចុះក្រោម ក្នុង១ថ្ងៃ ៣០នាទី ព្រោះថាវិធីនេះជួយកាត់បន្ថយស្នាមជ្រីវជ្រួញ បញ្ចៀសការយារស្បែក ហើយថែមទាំងជួយកាត់បន្ថយការជ្រុះសក់។
អំពីរបបហូបចុកលោក Hu Hai ចូលបរិភោគអាហារច្រើនពេល ម្តងបន្តិចៗ ហើយផឹកវីតាមីន Collagen ។
យ៉ាងនេះក្តីលោកសង្កត់ធ្ងន់ថា កត្តាជួយឲ្យលោករក្សាសម្រស់បាននៅក្មេងបែបនេះគឺឥរិយាបថនៃជីវិត លោកថា ខ្លួនលោកតែងមានអារម្មណ៍ថា ខ្លួនស្ថិតក្នុងវ័យ ២០ប្លាយ ហើយអារម្មណ៍នេះវានឹងមានរហូតដល់ដង្ហើមចុងក្រោយ។ តាមលោក អាយុគ្រាន់តែជាតួលេខ១ប៉ុណ្ណោះ សំខាន់បំផុតគឺខ្លួនត្រូវមានអារម្មណ៍ថានៅក្មេង។ សួរថា ៖ អ្នកណាក៏ដោយក៏នឹងចាស់ គ្មានរបៀបញ្ចៀសឡើយ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា ខ្លួនចាស់ ហើយអង្គុយរង់ចាំស្លាប់នោះ គឺអ្នកពិតជាចាស់ហើយទោះបីអ្នកកំពុងស្ថិតក្នុងវ័យ ៥០ប្លាយ ៦០ប្លាយក៏ដោយ -លោក គូហាយ ពោល៕