ភាគហ៊ុនចំនួន ៤ បានកើនឡើងចន្លោះ ១០ ទៅ ៦០រៀល ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបិទនៅថ្លៃ ៧.១០០រៀល ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ក្នុងតម្លៃ ២.០៩០រៀល កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នៅថ្លៃ ១៣.៦៨០រៀល និង អេស៊ីលីដា (ABC) នៅ១២.២២០រៀល។
ភាគហ៊ុនហ្ក្រេនធី្វន (GTI) បានធ្លាក់ចុះ ៤០រៀល នៅថ្ងៃនេះ មកត្រឹម ៤.៤៦០រៀល។ កំពង់ផែស្វយ័តក្រុងភ្នំពេញ និង ផេសថិក បានរក្សាថ្លៃថេរត្រឹម ១៤.៩៤០រៀល និង ៣.២៣០រៀល។
ភាគហ៊ុនអេស៊ីលីដា បានបន្ត ត្រូវបានគេជួញដូរច្រើនជាងគេដដែលនៅថ្ងៃព្រហស្បតិ៍ ដោយគ្របដណ្តប់ប្រមាណ ៩៤,២៣ភាគរយ នៃទំហំជួញដូរសរុប ហើយបន្ទាប់មក គឺភាគហ៊ុនPPSP ដែលគគ្របដណ្តប់ស្ទើរ ២ភាគរយ។
សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញ ០.២៩ភាគរយ ដល់ ៥២៥,០៨ពិន្ទុ ជាមួយទំហំជួញដូរភាគហ៊ុនសរុប ៦៥៧,៨១ លានរៀល ដោយត្រឡប់ទៅកម្រិតតិចជាងគេក្នុងរយៈពេល ១៣ថ្ងៃចុងក្រោយនៃថ្ងៃជួញដូរ៕