Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែងាយស្រួល និងទាន់សម័យ! បើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាល

ភ្នំពេញ៖ ឥឡូវនេះ អតិថិជនអាចបើកគណនីធនាគារអេស៊ីលីដាពីទូរស័ព្ទដៃរបស់លោកអ្នកបាន តាមរយៈ អេស៊ីលីដាម៉ូបាល ដែលកាន់តែទំនើប ងាយស្រួល និងទាន់សម័យ។ លោកអ្នកអាចបើកគណនីធនាគារ គ្រប់​ទី​កន្លែង គ្រប់ពេលវេលា បានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទដៃ។

ប្រភេទគណនីធនាគារ ដែលអាចបើកតាមអេស៊ីលីដាម៉ូបាល លោកអ្នកអាចស្នើសុំបើកគណនីធនាគារ (គណនីឯកត្តជន) ជាប្រាក់រៀល និងដុល្លារអាមេរិក ដូចខាងក្រោម៖

•  គណនីបញ្ញើសំចៃ រួមទាំងគណនីបើកប្រាក់បៀវត្ស

•  គណនីចរន្ត

•  គណនីបញ្ញើតាមតម្រូវការ

របៀបស្នើសុំបើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាល សូមធ្វើតាមជំហានដូចខាងក្រោម៖

១.  សូមចូលម៉ឺនុយ “សំណើ / REQUESTS” នៅក្នុងអេស៊ីលីដាម៉ូបាល

២.  សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់

៣.  ជ្រើសរើស “បើកគណនីធនាគារ / BANK ACCOUNT OPENING”

៤.  បំពេញព័ត៌មានបើកគណនី រួចចុចប៊ូតុង “យល់ព្រម / OK”

៥.  សំណើសុំបើគណនីរបស់លោកអ្នកបានសម្រេច។

គួរបញ្ជាក់ថា ដើម្បីដំណើរការគណនីនេះ សូមលោកអ្នកអញ្ជើញមកធនាគារ ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព។ ហើយការដាក់ប្រាក់ចូលគណនី លោកអ្នកអាចដាក់ប្រាក់ចូលគណនី តាមរយៈការផ្ទេរប្រាក់ តាមអេស៊ីលីដាម៉ូបាល អេស៊ីលីដាអ៊ីនធើណែត ឬដាក់ប្រាក់តាមម៉ាស៊ីនដាក់-ដកប្រាក់ ឬក៏ដាក់ប្រាក់នៅតាមបញ្ជរធនាគារក៏បាន៕

×