Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាទេសចរណ៍អាស៊ានATF ២០២២ ឆ្ពោះទៅរកការស្តារ និងបើកឡើងវិញនូវវិស័យទេសចរណ៍

ភ្នំពេញ៖ កម្ពុជា បានសម្រេចយកសណ្ឋាគារសុខា ធ្វើជាទីតាំងធំត្រៀមលក្ខណៈទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅកម្ពុជា នាដើមឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) (ATF ២០២២) នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ បន្ទាប់ពីចុះត្រួតពិនិត្យ និងជម្រុញអោយខេត្ត និងសណ្ឋា​គារសុខារៀបចំទីតាំងរៀបចំព្រឹត្តិការណ៍អោយបានស្អាត អនាម័យ មានសុវត្ថិភាព និងភាពទាក់ទាញ។

ការចុះត្រួតពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ាន​លើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះ​​សីហនុ និងជម្រុញរៀបចំឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងអណត្តិដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺមិនអាចរៀបចំធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ATFនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ  កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំ ជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងមានសិក្ខាសាលាថ្នាក់តំបន់ជាច្រើនទៀត និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ ហើយក៏និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)ផងដែរ៕

×