Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរា កំពុងដំឡើងរនាំងសំណាញ់ ការពារសត្វប្រចៀវ នៅថែវព្រះពាន់

សៀមរាប ៖ ថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ ប៉ុន្តែថ្មប្រាសាទបានរងការខូចខាត ដោយបញ្ហាទឹកនោម និងលាមកនៃហ្វូងសត្វប្រចៀវ។

លោក សយ សុភារិន្ទ ជាបុរាណវិទូ ទទួលបន្ទុកកិច្ចការអភិរក្ស នៅប្រាសាទអង្គរវត្ត និយាយថា ក្រុមការងារកំពុង អនុវត្តគម្រោងដាក់សំណាញ់ ការពារសត្វប្រចៀវ កុំឱ្យទុំនៅផ្នែកដំបូលនៃថែវ។ មូលហេតុសំខាន់ ដែលសម្រេចឱ្យរៀបចំកិច្ចការនេះឡើង ព្រោះទឹកនោម និងលាមកសត្វប្រចៀវ នៅពេលមានសំណើម ឬលាយទឹក បានបង្កើតជាតិអំបិល ដែលសារធាតុនេះ ងាយនឹងធ្វើឲ្យថ្មមានការពុកផុយ។

កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំបែបនេះ នៅកន្លែងផ្សេងហើយ ឃើញថាការបាំងសំណាញ់នេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់សត្វប្រចៀវ មិនឱ្យចូលទុំ នៅផ្នែកដំបូលប្រាសាទតទៅទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×