ភ្នំពេញ ៖ តារាចម្រៀង ដែលនិយមច្រៀង បទបែបមរតកដើម ជួន អមរិទ្ឋ មួយរយៈនេះហាក់ជះភាពសង្ហា ជាងមុនរូបរាងខុសប្លែក។ ចំណែកឯការបង្ហាញស្ទីលតុបតែងខ្លួនវិញ ជួន អមរិទ្ឋក៏ឃើញថា កាន់តែសុីវិល័យ។ យ៉ាងណា តារាប្រុសកូនកាត់ចិនរូបនេះ ត្រូវបានគេលើកឡើងថា ពូកែលាក់ស្នេហ៍ កម្រឲ្យគេដឹងថា សង្សារឬម្ចាស់បេះដូងជាអ្នកណាមកពីណា។
គេកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាជួន អមរិទ្ឋ លាក់កប់មិនចង់ឲ្យគេដឹងរឿងស្នេហាឯកជនច្រើនជាងនេះ។ លោកហាក់ មិនចង់ឲ្យគេដឹងពី ប្រវត្តិស្នេហ៍ព្រោះហេតុអ្វី។ សូម្បីតែនៅលើបណ្តាញសង្គម ក៏គេមិនដែល ឃើញកំលោះរាងខ្ពស់ ចាយសម្រស់រូបនេះ បង្ហោះរូបជាមួយមនុស្សស្រីណាជាលក្ខណៈស្វីតៗ ឲ្យគេដឹងក្រៅពីតែ ថតលក្ខណៈសម្តែងជាមួយតារាស្រីមួយចំនួន។
អមរិទ្ឋ បានឲ្យដឹងថា អត់ចង់បកស្រាយរឿងឯកជន អ្វីទេនេះលោកសុំទុកជាលក្ខណៈអាថ៌កំបាំង។ ប្រសិនបើថ្ងៃក្រោយ ដល់ពេលលោក នឹងលាតត្រដាងការណ៍ពិត ឲ្យបងប្អូនបានដឹង។ ពេលខ្លះរឿងឯកជនខ្លួនយើងទើបដឹង ហើយបើបង្ហាញពេក ក៏គិតថាយើងអួត។ ដូចនេះហើយអ្នកដឹងក៏ដឹង បើមិនដឹងតាមដំណើរ។ លោកមិនលាក់បាំងនោះទេ ហើយមិនខ្លាចសោះថាគ្រាន់តែគេដឹងយើង មានគូធ្លាក់ប្រជាប្រិយភាពនោះ មិនអាច។ នៅថ្ងៃណាមួយ លោកពិតជាបើកវាំងននឲ្យបានយល់ជ្រាប។
ជួន អមរិទ្ឋ ជាតារាចម្រៀងដែលនិយមច្រៀងបទពីដើម។ លោកចេះច្រៀងសម័យដែរ តែចាប់យកបុរាណច្រើន។ ដោយសារមានសំឡេងល្អ ទើបលោក មានឱកាសឡើងឆាកច្រើនទូរទស្សន៍ ព្រោះអ្នកដឹកនាំយល់ថា លោកមានទេពកោសល្យល្អ ពិសេសបែបបទច្រៀង៕រក្សាសិទ្ធិដោយ៖សំណាងSV