Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនក្រុមហ៊ុន DBD Engineering ជាង ៣,៤ លានហ៊ុន ត្រូវបានលក់ទៅឱ្យវិនិយោគិនយុទ្ធសាស្ត្រ

ភ្នំពេញ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន DBD Engineering ដែលនឹងចុះបញ្ជីនៅទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា ទទួលបានការបញ្ជាទិញលើសលុប នៅក្នុងដំណើរការនៃការធ្វើប៊ុកបៀលឌីង ដែលបានចាប់ផ្តើម​ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១៨ ខែសីហា។ ក្រុមហ៊ុនឈ្មួញជើងសារ  អេសប៊ីអាយ រ៉ូយ៉ាល់ (SBI Royal) បានលក់ភាគហ៊ុនទាំងអស់ចំនួន ៦.៤៦១.៥៣៨ ក្នុងតម្លៃ ២.៨៣០ រៀលដោយប្រមូលបានប្រហែល ៤ លានដុល្លារ។

មានភាគហ៊ុនជាង ៣,៤ លានហ៊ុនត្រូវបានលក់ទៅឱ្យវិនិយោគិនយុទ្ធសាស្ត្រ។ ប្រសិនបើគេដកវិនិយោគជាយុទ្ធសាស្ត្រចេញ មានអ្នកទិញជាឯកត្តបុគ្គលសរុបចំនួន ៩៤៩ នាក់ដែលស្មើនឹង ៣.២២៦ ភាគហ៊ុនដែលមានតម្លៃ ៩,១២ ពាន់លានរៀល (២.២៨២ ដុល្លារ) ជាមធ្យមសម្រាប់វិនិយោគិនម្នាក់។

វិនិយោគិនឬក្រុមហ៊ុនឯកត្តបុគ្គលដែលជាអ្នកវិនិយោគ មានបំណងទទួលបានគុណសម្បត្តិជាយុទ្ធសាស្រ្តជាជាងផលចំណេញហិរញ្ញវត្ថុ ត្រូវបានគេហៅថាអ្នកវិនិយោគយុទ្ធសាស្ត្រ។ អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី បានទទួលការយល់ព្រមជាបឋមពីផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីធ្វើជាអ្នកផ្តល់សន្ទនីយភាព ។

ភាគហ៊ុននេះគឺជាក្រុមហ៊ុនដំបូងគេដែលបានចុះបញ្ជីនៅលើទីផ្សារកំណើន ដែលបង្កើតឡើងសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងការបង្កើនដើមទុនចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០១៥។ វិនិយោគិនទាំងអស់ត្រូវបានធានានូវភាគលាភអប្បបរមា ៥.៥% ក្នុងរយៈពេលបីឆ្នាំដំបូង។

ក្រុមហ៊ុនបាននិយាយថាខ្លួនមានបំណងប្រើប្រាស់ទឹកប្រាក់ ៣០ ភាគរយនៃប្រាក់ IPO ដើម្បីផ្តល់មូលនិធិដល់អាជីវកម្មសំណង់របស់ខ្លួនបែងចែក ២០ ភាគរយសម្រាប់ដើមទុនធ្វើការបន្ថែម ១០ ភាគរយសម្រាប់ការទិញនិងធ្វើទំនើបកម្មឧបករណ៍និងប្រើប្រាស់ ៤០ ភាគរយដែលនៅសល់សម្រាប់គោលបំណងសាជីវកម្មទូទៅផ្សេងទៀត៕

×