ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានមានប្រសាសន៍បញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានត្រៀមរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងគ្រោះទឹកជំនន់ និងបានចេញជួយប្រជាពលរដ្ឋជាបណ្តើរហើយ។ នៅពេលដែលមានហេតុការណ៍កើតឡើង គឺចេញជួយប្រជាពលរដ្ឋភ្លាមៗតែម្តង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បញ្ជាក់ថា “រឿងនេះ គេបានត្រៀមរួចរាល់អស់ហើយ បង្កើតគណៈកម្មការសង្គ្រោះគ្រោះហន្តរាយ និងអង្គភាពដែលមានភារកិច្ចបានត្រៀមរួចរាល់ហើយ ដោយកន្លែងខ្លះបានចេញប្រតិបត្តិការហើយ ឱ្យតែមានហេតុការណ៍កើតឡើង គឺគេចេញភ្លាម នៅគ្រប់អង្គភាពបានត្រៀមអស់ហើយ។ ដោយគណៈកម្មការបានប្រជុំដាក់ផែនការ និងចែកភារកិច្ចគ្នាតាមឃ្លាំ មើលយ៉ាងជាក់លាក់អស់ហើយ។ នេះជាកិច្ចការដែលយើងធ្វើ អត់មានបញ្ហាអីនាំឱ្យមានការលំបាកដោយគ្មានការយកចិត្តទុក ដាក់ជួយដល់ប្រជាជននោះទេ”។
ប្រមុខការពារជាតិកម្ពុជា បានមាន ប្រសាសន៍បន្តថា កិច្ចការងារនេះ គ្រប់ផ្នែកគ្រប់ជំនាញ ជាពិសេសគណៈកម្មការជាតិ សង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាផ្នែកផ្សេងៗ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅដល់គ្រប់ទីកន្លែងអស់ហើយ។ រឿងនេះ ធ្វើម៉េចយើងជាសមត្ថកិច្ចជួយជ្រោមជ្រែង និងមានបញ្ហាអីត្រូវតែបំពេញ ហើយកិច្ចការងារនេះ គឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា គឺប្រុងប្រៀងទាំងពីទីទួលសុវត្ថិភាព បានប្រុងប្រៀងអស់ហើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ