Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់វិធានការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅចំណុចបេនឡាន ជិតរង្វង់មូលវាលរេញ ដែលមានការលក់ដូរច្រើន

ស្រុកព្រៃនប់ ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះអនុវត្តន៍ វិធានការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅចំណុចបេនឡាន ជិតរង្វង់មូលវាលរេញ ដែលមានការលក់ដូរច្រើន ដោយតម្រូវឲ្យអាជីវករលក់ដូរ ក្នុងនោះ និងអ្នកនៅក្បែនោះ ចូលទៅធ្វើសំណាករកជំងឺកូវីដ-១៩ នៅក្នុងសាលាស្រុក ។



លោកព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ ដែលបានចុះអនុវត្តន៍វិធានការនោះថ្លែងថា ការអនុវត្តន៍បែបនេះ គឺដើម្បីឲ្យអាជីវករ ក៏ដូចជាអ្នកដែលនៅក្បែរនេះ ចូលខ្លួនទៅពិនិត្យតេសរកកូវីដ- ១៩ ដើម្បីកាត់ផ្តាច់ប្រភពចម្លង ព្រោះមានពលរដ្ឋមួយចំនួន មិនបានចូលខ្លួនទៅផ្តល់សំណាកតាមការណែនាំឡើយ ។

លោកព្រំ ប៊ុន្នី បានបន្តថា ភ្លាមៗនេះ នៅពុំទាន់ដឹងលទ្ធផលវិជ្ជមាន ឬអវិជ្ជមាននោះទេ និងជម្រាបតាមក្រោយ ៕ រក្សាសិទ្ធិដោយ៖CEN

×