ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះទឹកជំនន់ និងបានចេញជួយប្រជាពលរដ្ឋជាបណ្តើរហើយ។ នៅពេលដែលមានហេតុការណ៍កើតឡើង គឺចេញជួយប្រជាពលរដ្ឋភ្លាមៗតែម្តង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមាប្រសាសន៍បញ្ជាក់ថា “រឿងនេះ គេបានត្រៀមរួចរាល់អស់ហើយ បង្កើតគណៈកម្មការសង្គ្រោះគ្រោះហន្តរាយ និងអង្គភាពដែលមានភារកិច្ចបានត្រៀមរួចរាល់ហើយ ដោយកន្លែងខ្លះបានចេញប្រតិបត្តិការហើយ អោយតែមានហេតុការណ៍កើតឡើង គឺគេចេញភ្លាម នៅគ្រប់អង្គភាពបានត្រៀមអស់ហើយ។ ដោយគណៈកម្មការបានប្រជុំដាក់ផែនការ និងចែកភារកិច្ចគ្នាតាមឃ្លាំមើលយ៉ាងជាក់លាក់អស់ហើយ នេះជាកិច្ចការដែលយើងធ្វើ អត់មានបញ្ហាអីនាំឲ្យមានការលំបាកដោយគ្មានការយកចិត្តទុកដាក់ជួយដល់ប្រជាជននោះទេ”។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍បន្តថា កិច្ចការងារនេះ គ្រប់ផ្នែកគ្រប់ជំនាញ ជាពិសេសគណៈកម្មការជាតិសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាផ្នែកផ្សេងៗជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំទៅដល់គ្រប់ទីកន្លែងអស់ហើយ។ រឿងនេះធ្វើម៉េចយើងជាសមត្ថកិច្ចជួយជ្រោមជ្រែង និងមានបញ្ហាអីត្រូវតែបំពេញ ហើយកិច្ចការងារនេះ គឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា គឺប្រុងប្រៀងទាំងពីទីទួលសុវត្ថិភាពបានប្រុងប្រៀងអស់ហើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ