Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ដល់ផ្លូវកោង បុ.កបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ក្រុងព្រះសីហនុ ៖ មានរថយន្តមួយគ្រឿងស៊េរីទំនើប ម៉ាក Lexus IS 250 បានក្រឡាប់ផ្ងារជើង នៅតាមបណ្ដោយផ្លូវសណ្ឋាគារ ០៧ ជាន់ បើកបរដោយបុរសជនជាតិខ្មែរម្នាក់ ម្ចាស់រថយន្តរងរបួសបញ្ជូនទៅមន្ទីរពេទ្យ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់លេខ០៣ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានឲ្យដឹងថា មានបុរសម្នាក់ជាជនជាតិខ្មែរ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus IS 250 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2M-3337 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២ធ្នូ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលទៅដល់ទីតាំងជិតគល់ស្ពាន ដែលជាចំណុចផ្លូវកោង ដោយសារតែរថយន្តខាងលើ បើកបរក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ី ក៏បានរអិលទៅបុ.កបង្គោលភ្លើង បណ្ដាលឱ្យរថយន្ដខាងលើក្រឡាប់ផ្ងារជើង យ៉ាងដំណំ ចំណែកឯមនុស្ស ដែលជាអ្នកបើកនៅក្នុងរថយន្ត បានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល។

ក្រោយកើតហេតុដោយរថយន្តស៊េរីទំនើបខាងលើ បង្កឲ្យខូចខាតនូវទ្រព្យសម្បត្តិរដ្ឋ ដែលជាបង្គោលភ្លើងបំភ្លឺតាមដងផ្លូវ បាក់អស់ចំនួន ១ ដើម ដោយរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំធ្វើការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖CEN

×