ក្រុងព្រះសីហនុ ៖ (ព័ត៌មានបឋម) មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ប្រទះឃើញរថយន្តស្តារិចមួយគ្រឿង ដឹកស្ត្រីម្នាក់ជាបឋមថា ធ្លាក់ពីអគារខ្ពស់លុះយកមកដល់មន្ទីរពេទ្យឯកជនមួយកន្លែង ក្រុមគ្រូពេទ្យឃើញថា ស្លា.ប់ដា.ច់ខ្យល់ទៅហើយ ។
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-48-1024x768.jpg)
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចមុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមប្រភពសាក្សីដែលឃើញហេតុការណ៍ តាមថ្លែងប្រាប់ថា នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃខែខាងលើ គេប្រទះឃើញរថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-8751 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ និងរួមដំណើរ២នាក់ទៀត ជាជនជាតិខ្មែរដូចគ្នា ។
តាមប្រភពពីបុរសអ្នកបើកបររថយន្តខាងលើផ្ទាល់ បានថ្លែងប្រាប់ផងដែរថា ដំបូងឡើយស្ត្រីខាងលើ តាមធ្លាក់ពីអគារOnlineមួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ ហើយមេរបស់គាត់ បានចាត់ឲ្យគាត់និងសន្តិសុខ រួមទាំងបុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីខាងលើដាក់ ក្នុងគូទរថយន្ត មកសង្គ្រោះបន្ទាន់នៅដោយរថយន្តផ្ទាល់ខ្លួន របស់ក្រុមហ៊ុន ដោយពុំរាយការណ៍ មកសមត្ថកិច្ចឬហៅរថយន្តពេទ្យនោះទេ គឺសម្រេចដឹកមកមន្ទីរពេទ្យថៃខាង ដោយខ្លួនឯង តែជាអកុសស្ត្រីខាងលើ បានដា.ច់ខ្យល់ស្លា.ប់ ពេលដឹកតាមរថយន្តទៅហើយ ។
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-50-1024x768.jpg)
គួរបញ្ជាក់ផងដែរថា ចំពោះករណីខាងលើនេះពុំមានរបាយការណ៍ ពីសមត្ថកិច្ចបញ្ជាក់ថា ស្ត្រីខាងលើស្លា.ប់ដោយសារមូលហេតុអ្វី នៅឡើយទេ តែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន បុរស៣នាក់ខាងលើ យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផងដែរ ។
បច្ចុប្បន្នសពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំសមត្ថកិច្ចជំនាញ មកធ្វើការកោសល្យវិច័យ ស្រាវជ្រាវពីអត្តសញ្ញាត និងរកអំពីមូលហេតុ នៃការស្លា.ប់ទៅតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖CEN
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-52-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-53-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-54-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-55-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-07_13-05-56-1024x576.jpg)