រៀងរាល់ឆ្នាំនាថ្ងៃអាទិត្យ សប្តាហ៍ដំបូងក្នុងខែមេសា ពលរដ្ឋជប៉ុនរាប់ពាន់នាក់បាននាំគ្នាមកចូលរួមពិធីបុណ្យ Shinto Kanamara Matsuri នៅអារាម Kawasaki, ។ នេះជាពិធីបុណ្យមួយដែលធ្វើឲ្យអ្នកចូលរួមងាយ “ព្រិលភ្នែក” ព្រោះអង្គគោរពបូជា គឺជាលិង្គដ៏ធំសម្បើមមួយ។
ប្រដាប់ភេទបុរសត្រូវបានសូន្យឡើងធំ និងលាបពណ៌ផ្កាឈូក ដែលគេនាំគ្នាសែងដើរតាមដងវិថី ។
ប្រដាប់ភេទបុរសក៏ត្រូវបានគេយកមកភ្ជាប់នឹងរាងកាយ
ក្រៅពីរូបលិង្គដ៏ធំដែលគេនាំគ្នាសែងដើរដង្ហែរតាមផ្លូវក៏នៅមានរបស់របរដទៃទៀត ដែលមានដិតជាប់រូបភាពប្រដាប់ភេទបុរសត្រូវបានគេដាក់លក់ ជាអាទិ៍ ស្នាដៃចម្លាក់ មួក សូកូឡា គ្រាប់ស្ករ ។ល។
ក្នុងភាសាជប៉ុន លិង្គត្រូវបានហៅថា Mikoshi
ថ្វីត្បិតមានមនុស្សជាច្រើនមានអារម្មណ៍ថា វាពុំសមគួរ តែនេះជាពិធីបុណ្យតាមអបិយជំនឿ ហើយក៏ត្រូវបានគេគួបផ្សំជាមួយការបង្កើនចំណេះដឹងអំពីសុវត្ថិភាពរួមភេទ ក៏ដូចជាប្រមែរប្រមូលមូលនិធិសប្បុរសធម៌ HIV ។ អ្នកខ្លះថែមទាំងបាននាំកូនចៅទៅជាមួយ ព្រមទាំងទិញឲ្យពួកនូវរបស់របរដែលគេដាក់លក់ដូចពោលខាងលើ ៕