Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ ប្រកាសឱ្យផ្អាកធ្វើដំណើរ ចូលសមុទ្រជាបន្ទាន់ ដោយសារខ្យល់រលកធំៗ នារសៀលនេះ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសជាបន្ទាន់ ឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទូកចូលទៅក្នុងលម្ហសមុទ្រ ដោយសារតែមានខ្យល់រលកធំៗ នឹងកើតមានឡើងនៅរសៀលថ្ងៃទី ៨ ខែកញ្ញានេះ។

ឯកឧត្តម គួច ចំរើនថ្លែងថា “ជំរាបជូនឯកឧត្តម អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អភិបាលក្រុងស្រុក តាមព័ត៌មានដែលយើងទទួលបានរសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំ ចឹងខ្ញុំសម្រេចឱ្យផ្អាក ការធ្វើដំណើរតាមផ្លូវទូក កាណូត ចូលទៅក្នុងលម្ហសមុទ្រ”។

ឯកឧត្តម គួច ចំរើនបន្តថា អ្នកដែលមានសមត្ថកិច្ចពាក់ព័ន្ធ ការធ្វើដំណើររបស់ភ្ញៀវក៏ត្រូវផ្អាក ការចេញទៅប្រកបរបររបស់ប្រជានេសាទក៏ត្រូវផ្អាក និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន ជូនដំណឹងទៅដល់ក្រុមគ្រួសារ អ្នកដែលនៅលើគោក ឱ្យរកមធ្យោបាយដើម្បីផ្ដល់ព័ត៌មាន ទៅឱ្យប្រជានេសាទ ដែលកំពុងនៅក្នុងលម្ហសមុទ្រ ធ្វើដំណើរទៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចៀសពីគ្រោះថ្នាក់ដោយខ្យល់រលកសមុទ្រធំៗ៕ រក្សាសិទ្ធិដោយ៖CEN

×