Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសថៃត្រៀមខ្លួនបើកទ្វារទទួលអ្នកទេសចរដែលចាក់វ៉ាក់សាំងរួចក្នុងខែតុលាខាងមុខ

មន្រ្តីថៃបានលើកឡើងថា ប្រទេសថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញ ចំពោះអ្នកភ្ញៀវទេសចរណាដែលទទួលបានវ៉ាក់សាំងការពារពេញលេញនៅខែតុលានេះ ខណៈដែលប្រទេសនេះកំពុងព្យាយាមជួយសង្គ្រោះឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩។

យ៉ាងណា មុនពេលមានជំងឺកូវីដ១៩ គេសង្កេតឃើញថា វិស័យទេសចរណ៍ក្នុងប្រទេសថៃបានបង្កើតកំណើនមួយភាគប្រាំនៃប្រាក់ចំណូលជាតិរបស់ប្រទេសថៃ។ ប៉ុន្តែការទប់ស្កាត់ការធ្វើដំណើរយ៉ាងតឹងរឹងរបស់ប្រទេសថៃ ដែលត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ បានឃើញថា លំហូរជាធម្មតានៃភ្ញៀវបរទេសមានការធ្លាក់ចុះស្ទើរតែគ្មានបានចូលរួមចំណែកអ្វីសោះដល់ដំណើរការសេដ្ឋកិច្ចប្រទេសថៃ ហើយនេះគឺជារឿងដែលអាក្រក់បំផុតរបស់សេដ្ឋកិច្ចថៃក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយមកនេះ។

ប្រទេសថៃ កំពុងឆ្ពោះទៅមុខដោយមានផែនការបើកទ្វារទេសចរណ៍ឡើងវិញ ទោះបីមានរលកទី ៣ នៃការឆ្លងមេរោគកូវីដ១៩ ដែលបណ្តាលមកប្រភេទបំប្លែងថ្មី (ដែលតា) ក៏ដោយ។ អាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែតុលាតទៅអ្នកទេសចរបរទេសដែលទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសហើយ នឹងអាចធ្វើដំណើរទៅកាន់ទីក្រុងបាងកក និងខេត្តចំនួន ៤ ផ្សេងទៀតដោយមិនចាំបាច់ត្រូវនៅធ្វើចត្តាឡីស័កពីសណ្ឋាគាររយៈពេលពីរសប្តាហ៍ទៀតនោះទេ។

ជាក់ស្តែង តំបន់ទាំង ៥ រួមមានជាអាទិ៍ ខេត្តឈៀងម៉ៃ ខេត្តឈុនបូរី ខេត្តភេចបូរី និងខេត្តប្រាចៃឃីរីខាន់ត្រូវបានគេរំពឹងថានឹងធ្វើតាមគំរូ sandbox ដែលជាប្រភេទធ្លាប់បានសាកល្បងតាំងពីខែកក្កដា ចំពោះខេត្តភូកេត។

យោងតាមគ្រោងការណ៍ sandbox  ភ្ញៀវទេសចរត្រូវស្នាក់នៅក្នុងតំបន់ជាក់លាក់មួយសម្រាប់រយៈពេល ៧ ថ្ងៃបន្ទាប់ពីការមកដល់និងធ្វើតេស្តរកមេរោគកូវីដ ១៩ ។ ក្រោយមកនៅខែតុលាគោលដៅចំនួន ២១ បន្ថែមទៀត នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីដែលអាចបើកដំណើរការផ្នែកទេសចរបាន រួមមាន ខេត្តឈៀងរ៉ៃ ខេត្តសុខោទ័យ និងតំបន់លំហែកាយដ៏ពេញនិយមនៅខេត្តរ៉ាយ៉ង។

ប៉ុន្តែរលកទី៣ នៃការផ្ទុះជំងឺកូវីដ១៩ក្នុងប្រទេសថៃ មិនទាន់បានធូរស្រាលនៅឡើយទេ ហើយទីភ្នាក់ងារទេសចរណ៍បានព្រមានថាផែនការនឹងអាចមានការផ្លាស់ប្តូរ។ គួររំលឹកថា ប្រទេសថៃកាលពីក្នុងអំឡុងឆ្នាំ ២០២០ បានកត់ត្រាថា មានចំនួនអ្នកឆ្លងទាប ប៉ុន្តែចាប់តាំងពីខែមេនៅពេលមានករណីមេរោគបំប្លែងថ្មីប្រភេទដែលតា ចំនួនឆ្លងក្នុងប្រទេសថៃបានកើនឡើងដល់ជាង ១.៣ លាននាក់ ក្នុងនោះចំនួនអ្នកស្លាប់មានជិត ១៤.០០០ នាក់។ បន្ថែមពីនេះ បើតាមក្រុមការងារជំងឺកូវីដ១៩របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា ប្រជាជនថៃប្រហែល ១៦ ភាគរយហើយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនពីរលើក៕

×