ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានឲ្យដឹងថា ឆ្នាំ២០២១នេះ ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលលំបាកជាងឆ្នាំ២០២០ ដោយក្រុមហ៊ុនសាងសង់ខុនដូរថ្មីៗ មានអាត្រាតិចតួចជាងមុន។ អ្នកជំនាញអះអាងថា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែការលក់ នៅតែមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ។
អ្នកនាង គឺម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនCBRE Cambodia បានឲ្យដឹងថា ចំពោះគម្រោងខុនដូ ដែលដំណើរការលក់នៅត្រីមាសមុន គឺតែបន្តដំណើរលក់ និងសាងសង់ ដោយមិនទាន់សញ្ញាណផ្អាក និងពន្យាពេលនោះ ប៉ុន្តែចំពោះគម្រោងខុនដូរថ្មី នៅមិនទាន់ចាប់ផ្តើមឡើងទីផ្សារនោះទេ ដោយសារតែពេលនេះ មិនមានជាពេលវេលាសមស្រប គម្រោងខុនដូរថ្មី ហើយមូលហេតុនៃការឆ្លាក់ចុះ គឺ ដោយ សារតែវិបត្តិកូវីដ១៩ ដែលធ្វើអោយភាគច្រើនបណ្ដាល មកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ។
អ្នកជំនាញលើកឡើងថា អាគារខុនដូរប្រមាណ ២៧០០០យូនីតបានសាងសង់បញ្ចប់ ដោយមានតម្លៃចន្លោះពី១៥០០ ដុល្លារ ទៅ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់និន្នការរយៈពេលយូរ ប្រជាជនច្រើនប្រមូលផ្តុំនៅទីក្រុង ដែលដីនៅកណ្តាលក្រុងចង្អៀត ធ្វើអោយទីផ្សារខុនដូរ សម្រាប់តំរូវការប្រជាជនក្នុងស្រុក បន្តកើនឡើង។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញ តម្លៃខុនដូ បែងចែកជាបីធំៗ គឺប្រភេទ Great A តម្លៃ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្រភទេ Great B តម្លៃ៣០០០ ដុល្លារក្នុងម៉ែត្រការ៉ និង ប្រភេទ Great C តម្លៃ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕