Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញច្បាប់ស្តីពីការការពារដល់ការជ្រៀតជ្រៀកពីបរទេស

រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញសេចក្តីព្រាងច្បាប់មួយនៅក្នុងសភា ដើម្បីការពារអ្វីដែលគេហៅថា ការជ្រៀតជ្រែកពីបរទេសក្នុងផ្នែកនយោបាយក្នុងស្រុក និងព្រមទាំងបានស្នើឱ្យផ្តល់អំណាចដល់អាជ្ញាធរក្នុងការចេញបញ្ជាលុបចោលការប្រឆាំងទៅនឹង“ យុទ្ធនាការព័ត៌មានអរិភាព” ។

ក្រសួងមហាផ្ទៃសិង្ហបុរី បាននិយាយថា ច្បាប់អន្តរាគមន៍បរទេស (វិធានការប្រឆាំង) កំណត់គោលដៅខ្លឹមសារដែលអាចបង្កឱ្យមានផលប៉ះពាល់ភ្លាមៗនិងគ្រោះថ្នាក់ខ្ពស់ដល់សិង្ហបុរី ដូចជាការញុះញង់ឱ្យមានអំពើហឹង្សាឬបង្កឱ្យមានអរិភាពរវាងក្រុមណាមួយ។

ប្រសិនបើក្រុមហ៊ុនបណ្តាញសង្គមណាមួយ​មិនព្រមធ្វើតាមសំណើទេនោះ អ្នកផ្តល់សេវាកម្មអ៊ិនធឺណិតអាចត្រូវបានបញ្ជាឱ្យបិទមាតិការបស់ខ្លួនដែលបង្កគ្រោះថ្នាក់នៅក្នុងប្រទេស។ បន្ថែមពីនេះ ច្បាប់នេះក៏ស្នើឱ្យរារាំងដល់ការទាញយកនូវកម្មវិធីដែលប្រើប្រាស់ដើម្បីផ្សព្វផ្សាយមាតិកាបែបនេះផងដែរ។

ក្រសួងបានលើកឡើងដោយសំដៅទៅលើយុទ្ធនាការព័ត៌មានអរិភាពថា« យើងក៏បានឃើញករណីជាច្រើនផងដែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដែលប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាគមនាគមន៍ត្រូវបានប្រើប្រាស់ដោយអង្គភាពដើម្បីតំឡើង HICs ប្រឆាំងនឹងប្រទេសដទៃទៀត» ។

វាបានបង្ហាញអំពីសកម្មភាពទាំងនោះថា ជាសកម្មភាពលាក់កំបាំង សម្របសម្រួល និងស្មុគស្មាញដោយមានគោលបំណងដូចជាការបំភិតបំភ័យមតិសាធារណៈ ការបំផ្លាញស្ថាប័នប្រជាធិបតេយ្យ ការធ្វើឱ្យសង្គមមានឥទ្ធិពលឬឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោត។

ក្រសួងបាននិយាយថា ច្បាប់នេះនឹងមិនអនុវត្តចំពោះជនជាតិសិង្ហបុរីដែលបង្ហាញទស្សនៈនយោបាយទេលុះត្រាតែពួកគេជាភ្នាក់ងាររបស់អង្គភាពបរទេស។ ជាក់ស្តែង ច្បាប់នេះធ្វើឡើងបន្ទាប់ពីសេចក្តីណែនាំនៅឆ្នាំ ២០១៩ នៃច្បាប់ព័ត៌មានក្លែងក្លាយដែលក្រុមសិទ្ធិមនុស្សព្រមានថា អាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិក្នុងប្រទេសសិង្ហបុរី។

គួររំលឹកផងដែរថា ច្បាប់នោះអនុញ្ញាតឱ្យអាជ្ញាធរចេញបញ្ជាដើម្បីកែតម្រូវអ្វីដែលពួកគេមើលឃើញថា ជាសេចក្តីថ្លែងការណ៍មិនពិតប្រាកដ។ ក្នុងនោះ រដ្ឋាភិបាលបាននិយាយថា ការរិះគន់ស្របច្បាប់ និងការបញ្ចេញមតិដោយសេរីមិនមានផលប៉ះពាល់ទេ៕ ប្រភព៖ TRT World

×