Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ កញ្ញា ២០២១ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម

ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយមនៅថ្ងៃអង្គារនេះបានឲ្យដឹងថា បន្ទាប់ពីនោះនៅថ្ងៃទី១៧ដល់ថ្ងៃទី២១ខែកញ្ញា កម្ពុជាទទួលឥទ្ធិលពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយលំនិងផ្គរ រន្ទះខ្យល់កន្រ្តាក់។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C។ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤០C។ – អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C។ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ។- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C។ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C។ – អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុង ប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×