Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការកិច្ចគាំពារមាតុភាពរបស់អង្គការ​អុកស្វាម បានផ្សព្វផ្សាយដោយនិមិត្តរូបស្ត្រីនៃសមភាពយេនឌ័រ

យុទ្ធនាការឌីជីថលរបស់អង្គការអុកស្វាម ដែលមានចំណងជើងថា កិច្ចគាំពារមាតុភាព ត្រូវបានបញ្ចប់ បន្ទាប់ពីបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបញ្ហាកិច្ចគាំពារមាតុភាពនៅក្នុងតំបន់អាស៊ាន។ យុទ្ធនាការនេះ បានសម្ពោធជានិមិត្តរូបនៅក្នុងទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីគាំទ្រ ជាពិសេសដល់ស្រ្ដីកម្មករក្រៅប្រព័ន្ធ និងស្រ្ដីដែលធ្វើការស្វ័យនិយោជន៍ ដែលមានចំនួនប្រមាណ ៩០% នៃស្រ្ដីក្នុងកម្លាំងពលកម្មនៅប្រទេសកម្ពុជា ៩០% នៅប្រទេសឡាវ និង ៧៥% នៅប្រទេសវៀតណាម (ដោយសារតែស្ថានភាពការងារក្រៅប្រព័ន្ធរបស់ពួកគេ ពួកគេមិនទទួលបានអត្ថប្រយោជន៍ លើកិច្ចគាំពារមាតុភាព នោះទេ ដែលធ្វើឲ្ពគេក្លាយជាជនងាយរងគ្រោះដោយសារជម្ងឺ និងភាពក្រីក្រដ៏រ៉ាំរ៉ៃ)។

តាមរយៈយុទ្ធនាការនេះ អង្គការអុកស្វាម និងដៃគូ មានបំណងបំផុសការចូលរួមរបស់សាធារណៈជន និយោជកនិងម្ចាស់អាជីវកម្មអ្នកបង្កើតគោលនយោបាយជាតិ ដើម្បីរួមគ្នាជជែកពិភាក្សាអំពីការធានាឲបានថា ស្រ្ដីកម្មករទាំងអស់ក្នុងប្រទេស កម្ពុជាអាចទទួលបានការគាំពារមាតុភាពគ្រប់ៗគ្នា។ បន្ទាប់ពីដំណើរការ អស់រយៈពេល ជាង ៣ ខែរួចមក យុទ្ធនាការនេះបានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់ បណ្ដាញសង្គមជិត ៣ លាននាក់។សមិទ្ធផលនេះសម្រេចបានដោយមានការចូលរួមគាំទ្រពីស្ថាប័នរាជរដ្ឋាភិបាល និងវិសយឯកជន ជាច្រើនតួយ៉ាងក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិគាំទ្រសង្គម សភាពាណិជ្ជកម្មសហភាពអឺរ៉ុប នៅកម្ពុជា (EuroCham) និងអង្គការដៃគូនានារបស់អង្គការអុកស្វាមក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

យុទ្ធនាការនេះ ក៏ទទួលបានការគាំទ្រយ៉ាងសំខាន់ពីសំណាក់ស្រ្ដីមានឥទ្ធិពលក្នុងបណ្តាញសង្គម ដូចជា DJ Nana បវរកញ្ញាចក្រវាល ឆ្នាំ២០២០ កញ្ញា រ៉េត សារីតា និងកញ្ញា អ៊ុំ ថារ័័ត្ន កីឡាការិនីប្រដាល់សេរីដ៏ល្បី ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនធំ។ ក្នុងនាមជាអ្នកតស៊ូមតិក្នុងការពង្រឹង សមត្ថភាពរបស់ស្ត្រីនៅក្នុ  ងវិស័យរៀងៗខ្លួន ពួកគេបានប្រើប្រាស់វេទិកាបណ្ដាញសង្គមរបស់ពួកគេ ដើម្បីផ្សព្វផ្សាយទៅដល់ និងទាញការចូលរួមពីទស្សនិកជន លើវេទិកាឌីជីថលរបស់ខ្លួន។

ដូចគ្នានេះដែរ យុទ្ធនាការនេះក៏ទទួលបានការគាំទ្រពីតារា TikTok លោក Pitor ផងដែរ ដែលលោកបានចែករំលែកនូវសារសំខាន់ៗ របស់យុទ្ធនាការដល់អ្នកគាំទ្ររបស់លោកជាច្រើន។ លោកស្រី លឹម សូលីន នាយិការអង្គការអុកស្វាម មានប្រសាសន៍ថា៖ “អង្គការអុកស្វាម មានមោទនៈភាពយ៉ាងក្រៃលែង ដែលបានឃើញយុទ្ធនាការនេះផ្សព្វផ្សាយទៅដល់ប្រជាជនជាច្រើន ជាពិសេស លើវេទិកាបណ្ដាញសង្គម ដែលជាវេទិកាដ៏មានប្រជាប្រិយភាពពីសំណាក់យុវជនជំនាន់ក្រោយ។

 ដូចដែល យុទ្ធនាការនេះបានប្រឹងប្រែងផ្សព្វផ្សាយកន្លងមក កិច្ចគាំពារមាតុភាព គឺជាបញ្ហាមួយដែល មានផល ប៉ះពាល់ ដល់យើងទាំងអស់គ្នា។ នៅពេលដែលអ្នកម្ដាយ បងប្អូនស្រី និងភរិយា របស់យើងមានសុខភាពល្អ និងមានសុវត្ថិភាព ពួកយើងក៏មានសុខភាពល្អ និងមានសុវត្ថិភាពដូចគ្នាដែរ ប៉ុន្ដែនៅពេលពួកគាត់ឈឺ មានរបួសនៅកន្លែងធ្វើការ ឬធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយ សារតែយើង មិនគាំទ្រពួកគាត់ ក្នុងអំឡុងពេលដែលពួគគាត់ពពោះ សម្រាលកូន និងការចិញ្ចឹមបីបាច់កូន នោះគ្រួសារ និងសង្គមរបស់យើងក៏រងការឈឺចាប់ដូចគ្នាដែរ។

ទោះបីជាយុទ្ធនាការនេះបាន បញ្ចប់ក៏ដោយ អង្គការអុកស្វាម សូមអំពាវនាវជាថ្មី ម្ដងទៀតដល់ សាធារ ណៈជន និយោជក និងម្ចាស់អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយជាតិ រួមគ្នាដើម្បីធានា បាន ថា ស្រ្ដីកម្មករទាំងអស់ អាចទទួលបានការ គាំពារមាតុភាពគ្រប់ៗគ្នា។ កិច្ចគាំពារមាតុភាព និងស្រ្ដី ទាំង អស់គួរតែត្រូវបានការពារ រាប់បញ្ចូលទាំងស្រ្ដីដែល ធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ”។

DJ Nana អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម បានលើកឡើងថា៖​ “ក្នុងនាមជាម្ដាយដំបូងមួយរូប ខ្ញុំយល់ថា វាពិតជាសំខាន់ណាស់ក្នុងការទទួលបានការគាំទ្រ។​ ការពពោះ ការសម្រាលកូន និងការចិញ្ចឹមបីបាច់កូន គឺជា ដំណាក់កាលដែលងាយរងគ្រោះ នៅក្នុងជីវិតរបស់ស្រ្ដីគ្រប់រូប។ ដោយគ្មានកិច្ចគាំពារមាតុភាពស្រ្ដីកម្មករប្រព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជានឹងជួបនូវហានិភ័យកាន់តែខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់កូនៗនិងគ្រួសាររបស់ពួកគេ។ ប្រសិនបើយើងគ្រប់គ្នាពិតជាផ្ដល់ តម្លៃដល់ ស្រ្ដីទាំងអស់ ក្នុងប្រទេសកម្ពុជាយើងទាំងមូល សូមឲយើងចូលរួមចំណែកក្នុងការផ្ដល់ នូវកិច្ចគាំពារ មាតុភាពដល់ពួកគាត់ទាំងអស់គ្នា ដោយមិនគិតពីស្ថានភាព ការងាររបស់ពួគគាត់ឡើយ។”

បវរកញ្ញាចក្រវាលឆ្នាំ ២០២០​ កញ្ញា រ៉េត សារីតា និយាយថា៖ “ខ្ញុំពិតជាមានសេចក្ដីរីរាយជាខ្លាំង ក្នុងការគាំទ្រយុទ្ធនាការតស៊ូមតិរបស់អង្គការអុកស្វាម ដើម្បីធ្វើឲប្រសើរឡើងនូវកិច្ចគាំពារមាតុភាព។ សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា នៅតែមានវិធីសាស្រ្ដមួយចំនួន ដើម្បីបន្ដទៅមុខ។ ការផ្ដល់ជូននូវអត្ថប្រយោជន៍លើកិច្ចគាំពារមាតុភាពដល់ស្រ្ដីទាំងអស់ ជាពិសេសស្រ្ដីដែលធ្វើការក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ វានឹងជួយកាត់បន្ថយគម្លាតយេនឌ័រ ដែលរារាំងដល់ដំណើរការនៃការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស។ ស្រ្ដីដែលខ្លាំង ធ្វើឲ្យប្រទេសជាតិរឹងម៉ាំ។”

ដោយមើលឃើញពីបញ្ហាប្រឈមនៃការពពោះនិងមាតុភាព ជាពិសេសសម្រាប់ស្រ្ដីកម្មករក្រៅប្រព័ន្ធ អង្គការអុកស្វាម និងដៃគូ សូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណា លើសង្គតិភាពច្បាប់និងគោលនយោបាយឱ្យបានប្រសើរ និងពេញលេញដោយស្របទៅតាមអនុសញ្ញាគាំពារ មាតុភាពលេខ១៨៣ (២០០០) របស់អង្គការពលកម្មអន្ដរជាតិ ដែលចងក្រងជាគោលការណ៍គំរូចំនួន ៥ ផ្នែកធំៗ រួមមាន ការសម្រាកមាតុភាព អត្ថប្រយោជន៍ផ្នែកប្រាក់គាំពារ និងវេជ្ជសាស្ត្រ ការការពារ សុខភាពនៅកន្លែងធ្វើការ សម្រាប់ម្តាយ និងទារក អំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលបំបៅដោះ ការការពារ និងការមិនរើសអើង ចំពោះការងារ និងការបំបៅកូន។

យុទ្ធនាការ កិច្ចគាំពារមាតុភាព នេះជាផ្នែកមួយនៃគម្រោងកិច្ចគាំពារសង្គមរបស់អង្គការ​អុកស្វាម ដែលគាំទ្រដោយក្រសួងការបរទេសប៊ែលហ្សិក ក្នុងគោលបំណងលើកកម្ពស់ការងារសមរម្យ ក្នុងតំបន់អាស៊ាន និងអប់រំផ្សព្វផ្សាយឲមានការទទួលស្គាល់កិច្ចគាំពារសង្គមថាជាផ្នែកមួយ ជួយកាត់បន្ថយ វិសមភាព ភាពងាយ រងគ្រោះ និងភាពក្រីក្រ។ គម្រោងនេះ ជាគម្រោងដ៏ពិសេស នៅក្នុងប្រទេសកម្ពុជា ដែល យោងតាមទិន្នន័យ របស់អង្គការពលកម្មអន្ដរជាតិ ៨៧.៥%នៃកម្មករទាំងអស់ គឺជា កម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទទួល បានអត្ថប្រយោជន៍ការគាំពារសង្គម ដូចជាការគាំពារមាតុភាពនេះ ជាដើម៕

×