Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន! ល្បិចបោកប្រាស់ថ្មី តាមកម្មវិធី ឈ្នះរង្វាន់កាតទូរស័ព្ទពីក្រុមហ៊ុន H&M

 ភ្នំពេញ៖ ល្បិចបោកប្រាស់ថ្មីនេះ បើតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមការ​ងារបច្ចេកទេស ប៉ុន្មានថ្ងៃកន្លងទៅនេះ បានសង្កេតឃើញនូវសារចែករំលែកជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ក្រុមការងារ បានឱ្យដឹងថា កម្មវិធីខាងលើ ជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងទុច្ចរិត ដោយធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំបញ្ឆោតឱ្យជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ និងបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិឱ្យគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ​​។ ជាក់ស្តែងកម្មវិធី Facebook Messenger ដែលនឹងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យ​ប្រវត្តិ ទៅកាន់មិត្តភក្តិដទៃទៀតរបស់ជនរងគ្រោះដែលមានក្នុង Contact List។

សូមប្រុងប្រយ័ត្ន ដោយកុំធ្វើការចែករំលែក ឬចុចលើតំណភ្ជាប់ទាំងអស់ និងត្រូវលុបចេញពីប្រអប់សារភ្លាម ជៀសវាងនូវបញ្ហាផ្សេងៗកើតឡើង។

សូមបញ្ជាក់ថា ជនខិលខូចក៏អាចប្រើប្រាស់ល្បិចកលនេះ ក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀត ដូចជាប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម៕

×