អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធទី១៥កញ្ញាថាប្រទេសចិនបានបដិសេធមិនឱ្យនាវាចម្បាំងអាល្លឺម៉ង់ចូលក្នុងកំពង់ផែក្នុងស្រុកមួយរបស់ប្រទេសចិននោះទេ។
អ្នកនាំពាក្យរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា កប៉ាល់ដែលពាក់ព័ន្ធគឺជានាវាចម្បាំង “Bayern” ប៉ុន្តែមិនបានបញ្ជាក់ពីកំពង់ផែចិននោះទេ។ នាវានេះបានចេញដំណើរពីប្រទេសអាល្លឺម៉ង់កាលពីខែមុនសម្រាប់បេសកកម្មរយៈពេល ៦ ខែទៅកាន់សមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖« ប្រទេសចិនបានសម្រេចចិត្តថា ខ្លួនមិនចង់បានដំណើរទស្សនកិច្ចទៅកាន់កំពង់ផែនោះទេហើយយើងបានកត់សំគាល់ពីបញ្ហានោះ»។ ក្រសួងការពារជាតិនិងក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះការសុំធ្វើអត្ថាធិប្បាយទេនៅល្ងាចថ្ងៃពុធបាននៅឡើយទេ។
ប្រទេសចិនអះអាងថា មានជម្លោះជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង និងខ្លួនបានបង្កើតប៉ុស្តិ៍យោធានៅលើកោះសិប្បនិម្មិត ក្នុងដែនទឹកដែលគ្របដណ្តប់ដោយតំបន់ឧស្ម័ននិងការនេសាទសម្បូរបែបប៉ុន្តែការទាមទារទីតាំងអស់នោះ ត្រូវបានជំទាស់ដោយប្រទេសលោកខាងលិចខ្លះ។
ទីក្រុងប៊ែរឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា បេសកកម្មរបស់ក្រុម Bayern គឺដើម្បីបង្ហាញពីការពិតដែលថា ប្រទេសអាល្លឺម៉ង់មិនទទួលយកការទាមទាររបស់ចិននោះទេ បើទោះបីជាមន្រ្តីអាល្លឺម៉ង់បាននិយាយថា កងទ័ពជើងទឹកអាល្លឺម៉ង់នឹងប្រកាន់ខ្ជាប់នូវផ្លូវពាណិជ្ជកម្មរួមក៏ដោយ៕
ប្រភព៖ រ៉យទ័រ