ស្វាគមន៍ប្រិយមិត្តដែលបានរកឃើញចម្លើយមួយចំនួន ទោះបីមិនទាន់គ្រប់គ្រាន់ក្តី
ចម្លើយ ៖
១.ទំនោរខ្យល់បក់បោកគ្រប់ទិស ជាអាទិ៍ក្នុងរូបយើងឃើញស្លឹកឈើផ្អៀងទៅឆ្វេងខណៈពេលដែលផ្សែងរលាត់ទៅខាងស្តាំ។
២.គ្មានរដូវកាលណាមួយជាក់លាក់ឡើយ ជាអាទិ៍ដើមឈើខ្លះមានសន្លឹកខៀវស្រងាត់ ខណៈពេលដើមឈើខ្លះទៀតជ្រុះស្លឹកអស់។
៣.លើវាលស្រែគេសាបគ្រាប់ពូជ និងព្យូរាស់ក្នុងពេលតែមួយ ។
៤.សេះអូសនង្គ័លសំដៅទៅដីស្រែ ដែលបានព្យួររួច ។
៥.គ្មាននរណាកាន់នង្គ័លបញ្ជាសេះ ។
៦.ដើមឈើបែរជាយកទៅដាំនៅកណ្តាលស្រែ ។
៧.ដើមឈើដែលខ្ពស់បំផុត មានមែកមួយខុសពីមែកឈើដទៃទៀត ។
៨.ពន្លឺព្រះអាទិត្យបញ្ចាំងតាមទិសផ្សេងគ្នា ៖ ស្រមោលរបស់បុរសម្នាក់ និងឆ្កែមួយក្បែរនោះពុំស្របគ្នាឡើយ ។
៩.ស្រមោលរបស់ទ្វារចូល បែរជាពន់ពេនពុំដូចនឹងទ្វារពិត ។
១០.ទ្វារមានរបាទទឹង ៥ តែស្រមោលចាំងឃើញតែ ៤ ។
១១.ទ្វារនេះមិនដឹងបើកបិទរបៀបម៉េចទេ ។
១២.កុម្ពោតព្រៃបែរជាដុះលើរបង ។
១៣.ពុំមានទ្វារចេញចូល។
១៤.វាំងនន បែរជានៅក្រៅបង្អួច ។
១៥.មនុស្សពិតជាមានទំហំធំណាស់ប្រៀបទៅនឹងផ្ទះ ។
១៦.ឆ្កែមានទំហំធំជាងប្រៀបទៅនឹងចៀម ។
១៧.មានចៀមមួយក្បាលគ្មានជើងទេ។
១៨.ចៀមមួយក្បាលមានកន្ទុយពណ៌ខ្មៅដូចកន្ទុយឆ្កែ។
១៩.ពពែនៅខាងក្រោយតូចៗណាស់ប្រៀបនឹងពពែនៅខាងមុខ ។
២០.ពពែទាំងនោះពុំឃើញមានស្រមោលទេ ។
២១.ដីនេះ គេឃើញមានរបងតែមួយចំហៀង
២២.បឹងនៅឯនាយបែរជាមានកម្ពស់ខ្ពស់ជាងជើងមេឃទៅទៀត ។
២៣.រទេះដឹកស្មៅ នៅលើវាលស្រែខ្ពស់ជាងច្រើន ប្រៀបទៅនឹងបុរសឈរក្បែរនោះ ។
២៤.រទេះសម្រាប់ដឹករបស់របរនៅក្បែរផ្ទះខ្វះកង់១ ។
២៥.បំពង់ផ្សែងត្រូវបានផលិតពីវត្ថុធាតុដូចជាដំបូលផ្ទះដែរ។