ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានអារដើមដើមឈើ១ដើម នៅក្នុងចំការរបស់ខ្លួន ហើយដួលរលំបាក់សង្កត់លើស្លាប់ កាលពីថ្ងៃអង្គារទី៣ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង១៤និង៣៥នាទីរសៀល នៅចំណុចចំណោតផ្ដាច់ព្រលឹង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យោ វិឆៃ អាយុ៣១ឆ្នាំ ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ ដែលមានស្រុកកំណើតនៅភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ករណីស្លាប់នេះ គឺដោយសារជនរងគ្រោះអារដើមដើមឈើ១ដើម នៅក្នុងចំការរបស់ខ្លួន ដោយមានការធ្វេសប្រហែស ទើបបណ្តាលឲ្យដើមឈើ រលំបាក់សង្កត់លើស្លាប់តែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ