Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​បារាំង​ម្នាក់ ទៅ​តុលាការ ជួញដូរ​ថ្នាំញៀន​ជិត​៤​គីឡួក្រាម ដែល​ផ្ញើ​មកពី​ប្រទេស​ប៊ែលហ្ស៊ិក​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ រួម​ជាមួយ​ថ្នាំញៀន​ជិត​៤​គីឡូក្រាម ដែល​ផ្ញើ​មកពី​ប្រទេស​ប៊ែលហ្ស៊ិក​តាមរយៈ​ស្ថានី​យ៍​ប្រៃ​ស​ណី​ភ្នំពេញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ដ្រី​នគរបាល​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ MAXIME COLAS ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ 13BE17572​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ថានីយ៍​ប្រៃ​ស​ណី​ភ្នំពេញ សមត្ថកិច្ច​បាន​ពិនិត្យ​កញ្ចប់​បញ្ញើរ​មិន​ប្រក្រតី​មួយ ដែល​ផ្ញើ​មកពី​ប្រទេស​ប៊ែលហ្ស៊ិក ហើយ​បាន​ធ្វើ​តេស្ត​បឋម​ឃើញថា​ជា ប្រភេទ​ថ្នាំញៀន​អិច​ស្តា​ស៊ី (MDMA)​។​

​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ការងារ​បាន​ប្រគល់​កញ្ចប់​បញ្ញើរ​នោះ ទៅ​ឲ្យ​អ្នក​ដែល​មក​ទទួល គឺ​ជនជាតិ​បារាំង​ឈ្មោះ MAXIME COLAS ដោយ​រឹបអូស​សារធាតុ​ញៀន​ប្រភេទ​អេច​ស្តា​ស៊ី (MDMA) គ្រាប់​ពណ៌​លឿងខ្ចី និង​បៃតង និង​បាន​ឃាត់ខ្លួន បញ្ជូន​ទៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ដើម្បី​ធ្វើ​ការសាកសួរ​។ បន្ទាប់​ពី​បញ្ចប់​ការសាកសួរ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×