Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ឆាយ វីរៈយុទ្ធ ចុះMOU ជាមួយមន្ទីរព្យាបាលកុមារដំរី ដើម្បីជួយលើកស្ទួយសុខភាពកុមារកម្ពុជា

ភ្នំពេញ៖ តារា​ចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឆាយ វីរៈយុទ្ធ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយមន្ទីរព្យាបាលកុមារដំរី ដើម្បីរួមចំណែកជួយ​លើក​ស្ទួយ​សុខភាពកុមារ និងវិស័យ​សុខាភិបាលកម្ពុជា។

លោក ឆាយ វីរៈយុទ្ធ បានឱ្យដឹងថា លោកបានសម្រេចចិត្តបោះទុនវិនិយោគ​ជាមួយមន្ទីរព្យាបាលកុមារដំរី ដើម្បីលើកស្ទួយវិស័យសុខាភិបាលឯកជនកម្ពុជា អោយកាន់តែមានភាពរីកចម្រើន មួយវិញទៀត លោកក៏មានកូនតូច ទើបលោកចង់បានកន្លែងព្យា​បាលកុមារដ៏ល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់កូនរបស់លោក។

លោក ឆាយ វីរៈយុទ្ធ រួមនិងវេជ្ជបណ្ឌិត មានការតាំងចិត្តរួមគ្នា ចង់អោយមន្ទីរព្យាបាលកុមារដំរីជាគ្លីនិចមួយដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេខាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្លាយជាគ្លីនិកមួយដ៏ធំ និងមានសេវាកម្មល្អ សុវត្ថិភាពខ្ពស់ មានការព្យាបាលត្រឹមត្រូវ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាជនខ្មែរ។

លោកវេជ្ជបណ្ឌិតអៀង ហួរ ជាសហស្ថានិកដឹកនាំនៃមន្ទីរព្យាបាលកុមារដំរី បានថ្លែងថា វត្ត​មានរបស់ លោក ឆាយ វីរៈយុទ្ធ ជាឱកាសដែលអ្នកវិយោគទុន និងក្រុមវេជ្ជបណ្ឌិត បានសហការគ្នា បង្កើតមន្ទីរពេទ្យឯកជន ដើម្បីចូលរួមជួយលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់មានភាពរឹងមាំ ស្របតាមបទដ្ឋានអន្តរជាតិ។

គួរបញ្ជាក់ថា មន្ទីរព្យាបាលកុមារដំរី បានបង្ហាញពី​ទស្សនៈវិស័យវែងឆ្ងាយ ក្នុងការនាំយកប្រព័ន្ធព្យាបាលដោយ​សុវត្ថិភាព និងសេវាកម្មចេញពីបេះដូង រួមចំណែកជួយកុមារកម្ពុជា ឲ្យមានសុខភាពល្អ ដោយមន្ទីរ​ព្យាបាល មានក្រុមវេជ្ជបណ្ឌិតជំនាញៗ និងបំពាក់ប្រព័ន្ធធ្វើការជួយក្នុងការព្យាបាលកុមារតាមស្តង់ដាអន្តរជាតិ គឺដើម្បីធានាសុវត្ថិភាពជូនអ្នកជំងឺ។ មន្ទីរព្យាបាលកុមារដំរី ផ្តល់ជូនសេវាថែទាំសុខភាពកុមារចាប់ទីអាយុ ១ ខែ ដល់ ១៥ឆ្នាំ ជាមួយ​និងការទទួលព្យាបាល ស្នាក់នៅក្នុងមន្ទីរព្យាបាលដែលមានបំពាក់ប្រព័ន្ធសុវត្ថិភាពជៀសផុតពីការចម្លងរោគឆ្លងផ្សេងៗពីអ្នកជំងឺ ដោយអនាម័យស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានធ្វើការបាញ់កម្ចាត់ មេរោគនៅក្នុងអគារជាប្រចាំ៕

×