ភ្នំពេញ៖ ក្រុមហ៊ុន ឡាយ គង់ បានវិវឌ្ឍន៍ខ្លួន បន្ថែមមុខជំនួញថ្មីមួយទៀត ក្នុងសម័យកូវីដ-១៩នេះ ដោយសំឡឹងឃើញពីឱកាស និងតម្រូវការអ្នករស់នៅក្នុងតំបន់ចំការដូង-ផ្លូវភូមិម័ល ក្រុមហ៊ុន បានពង្រីកខ្លួន លើមុខជំនួញថ្មី គឺ ឡាយ គង់ រីថែល។
ឡាយ គង់ រីថែល បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២១ គឺជាម៉ាត ដែលមានផ្គត់ផ្គងទំនិញជាច្រើនមុខ មិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ជាពិសេសផ្គត់ផ្គង់ទំនិញទំាងនាំចូលនិងនៅក្នុងស្រុក រួមចំណែកជម្រុញ និងលើកស្ទួយកសិករឱ្យធ្វើការដាំដុះបន្ថែម។
បើតាមលោកស្រី គង់ ស្រីល័ក្ខ អគ្គនាយិកាឡាយ គង់ រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឡាយ គង់ បានឱ្យដឹងថា ឡាយ គង់ រីថែល មានទីតាំងស្ថិតនៅលើផ្លូវលេខ 3A, ភូមិម័ល, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងបន្តពង្រីកអាជីវកម្មខ្លួនបន្ថែមទៀត អោយគ្របដណ្តប់ពេញរាជធានីភ្នំពេញតែម្តង ជាពិសេសសេវាកម្ម គឺជាចំណុចសំខាន់ដែល ឡាយ គង់ រីថែល បានគិតគូរដល់ ហើយដោយឡែក បរិវេណក្នុងហាង និងជុំវិញហាង មានខ្យល់អាកាសបរិសុទ្ធ ការរៀបចំមានសណ្តាប់ធ្នាប់ ស្អាត និងមានផាសុខភាពសម្រាប់អតិថិជនចូលទិញ។
ជាមួយគ្នានេះ រាល់អតិថិជនធ្វើការជាវមុខទំនិញឥឡូវនេះ នឹងទទួលបានកាដូសុខភាពពី ឡាយ គង់ រីថែល គ្រប់ៗគ្នា។ ការផ្តល់ជូនមានរហូតដល់អស់ពីស្តុក។
ការទិញទំនិញតាមផ្សារបែបប្រពៃណីនេះមានផលលំបាកខ្លះៗ។ អតិថិជនត្រូវចំណាយពេលវេលាយូ ប៉ុន្តែផ្ទុយទៅវិញការទិញទំនិញបែបសម័យទំនើបផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាសម្រាប់អតិថិជន ដោយសារគ្រប់មុខទំនិញទាំងអស់ ស្ថិតនៅក្រោមដំបូលតែមួយ ដែលអតិថិជនអាចចំណាយពេលតិច ទិញទំនិញបានច្រើន និងថែមទាំងមានអនាម័យខ្ពស់៕