Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត៖ ភ្ញៀវទេសចជាង ២ម៉ឺននាក់ បានទៅលេងខេត្តកំពត

កំពត៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ទៅកម្សាន្តលេងនៅតាមរមណីដ្ឋាននានា គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ២២.៤៣៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២២.៣២៩នាក់ ភ្ញៀវអន្តរជាតិចំនួន ១០៩នាក់។

ការចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរនេះ ក្រោយពីប្រជាពលរដ្ឋទូទាំងប្រទេស បានទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ស្ទើគ្រប់ៗគ្នា យល់ដឹងច្បាស់ពីវិធានសុវត្តិភាព និងរៀនរស់តាមគន្លងថ្មី។ នៅតាមរមណីដ្ឋាននានា មានការអនុវត្តតាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តទាំងអស់ ត្រូវវាស់កំដៅ លាងដៃនឹងសាប៊ូ ឬអាល់កុលមុនពេលចូលកម្សាន្ត និងត្រូវរក្សាគម្លាតសុវត្តិភាពជាដើម។

ចំពោះភ្ញៀវទេសចរដែលបានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត មានការចូលរួមអនុវត្តវិធានសុវត្តិភាពយ៉ាងខ្ជាប់ខ្ចួន និងមិនមានការប្រមូលផ្តុំគ្នាច្រើន ដែលអាចបង្ករឱ្យមានហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ ដោយក្រុមការងារខាងមន្ទីរ បានបែងចែកក្រុមការងារជា ៣ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ឱ្យបានល្អប្រសើរ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បើតាមប្រធានមន្ទីរទេសចរណ៍ ខេត្តកំពតមានតំបន់ទេសចរណ៍ ទាក់ទាញ ២៥ កន្លែង ក្នុងនោះ មាន តំបន់សមុទ្រ ទឹកធ្លាក់ ព្រៃកោងកាង និងតំបន់ព្រៃភ្នំជាដើម។ គោលដៅទេសចរណ៍ ទាំងនោះ មាន រមណីយដ្ឋាន ភ្នំបូកគោ ទឹកឈូ កំពង់ត្រាច់ ភ្នំឈ្ងោក ដូងទេរ ព្រែកត្នោត ព្រែកកំពត ឧទ្យានដងព្រែក ទឹក​ធ្លាក់តាដា ទំនប់ម្លិច សហគមន៍ត្រពាំងសង្កែ កសិ -ទេសចរណ៍ ចម្ការម្រេច និងកន្លែងជាច្រើន៕

×