ភាគហ៊ុនភាគហ៊ុនច្រើនលើទីផ្សារគោល ព្រមជាមួយនឹងភាគហ៊ុន DBDE លើទីផ្សារកំណើនបានធ្លាក់ចុះនៅថ្ងៃចន្ទម្សិលមិញ។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ ធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១៦០ រៀល មកបិទត្រឹមថ្លៃ ១៤.៨០០ រៀល ហើយភាគហ៊ុនដែលមានការធ្លាក់ចុះច្រើន បន្ទាប់គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ៤០រៀល ដូចគ្នា មកត្រឹម ៧.០០០ និង ១៣.៥៨០រៀល។
អេស៊ីលីដា និង DBDE វិញបានធ្លាក់ ២០រៀល និង ១០រៀល ក្នុងមួយហ៊ុនរៀងគ្នា។ ទំហំជួញដូរភាគហ៊ុនសរុបលើទីផ្សារគោលមានចំនួន ៣២៥.៨៤ លានរៀល ខណៈទីផ្សារកំណើនមានត្រឹម ១៨,៣៥ លានរៀលប៉ុណ្ណោះ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,២៤ភាគរយ មកត្រឹម ៤៩៨,៤៤ ពិន្ទុនៅថ្ងៃម្សិលមិញ៕