ភ្នំពេញ៖ ក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ ផ្ទេរប្រាក់ជូនក្រុមគ្រួសារនៅឯស្រុក តាមអេស៊ីលីដាម៉ូបាល ពិតជាលឿន និងមិនអស់ថ្លៃសេវា។ បុណ្យភ្ជុំបិណ្ឌនឹងខិតជិតចូលមកដល់នៅថ្ងៃទី៥ ទី៦ និងទី៧ ខែតុលាខាងមុខនេះហើយ បងប្អូន ដែលមិនបានធ្វើដំណើរទៅលេងស្រុក ក៏អាចផ្ញើប្រាក់ជូនក្រុមគ្រួសារទៅស្រុកអេស៊ីលីដាម៉ូបាលបានដែរ ហើយក៏មិនអស់ថ្លៃសេវា សូម្បីតែមួយរៀលផងដែរ។
សូមជម្រាបជូនថា មិនថាអ្នកនៅទីណា កន្លែងណា? ទាំងអ្នកផ្ញើ និងអ្នកទទួលពិតជាមានភាពងាយស្រួល លឿន ឆាប់រហ័ស មិនអស់ថ្លៃសេវា មិនខ្លាចឆ្លងកូវីដ១៩ទៀតផង។ អ្នកផ្ញើ និងអ្នកទទួល មិនបានជួបគ្នាដោយផ្ទាល់ នេះពិតជាអាចកាត់បន្ថយការជួបជុំ ដែលនាំអោយមានហានិភ័យឆ្លងកូវីដ១៩។
លើសពីនេះទៀតនោះ ទូរអេធីអឹមរបស់ធនាគារអេស៊ីលីដា ដែលមានចំនួនជិត ៨០០គ្រឿង នៅទូទាំងប្រទេស និងនៅជិតតំបន់រស់នៅរបស់លោកអ្នក គឺបងប្អូន អាចដកប្រាក់បានចាប់ពី ១ ម៉ឺនរៀល និង២ ម៉ឺនរៀលឡើងទៅ ដោយក្រដាសប្រាក់ទាំងអស់សុទ្ធតែជាក្រដាសប្រាក់ថ្មី និងត្រូវបានបាញ់សម្អាតដោយថ្នាំកំចាត់មេរោគរួចជាសម្រេច កាត់បន្ថយការឆ្លងជំងឺជាពិសេសជំងឺកូវីដ១៩ មុនពេលដាក់បញ្ចូលក្នុងទូរអេធីអឹម។
គួរបញ្ជាក់ថា ផ្ទេរប្រាក់មិនអស់ថ្លៃសេវា ផ្ទេរប្រាក់ភ្ជុំបិណ្ឌជូនក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ជាមួយអ៊ែបអេស៊ីលីដាម៉ូបាល ប្រៀបបាននឹងមានធនាគារមួយនៅក្នុងដៃ ហើយវានៅជាមួយលោកអ្នកគ្រប់ពេលគ្រប់វេលា គ្រប់ទីកន្លែង។ ដូច្នេះនៅចាំអីទៀត! សម្រាប់លោកអ្នក ដែលមិនទាន់មានអ៊ែបអេស៊ីលីដាម៉ូបាល អាចតំឡើងបាននៅលើទូស័ព្ទដៃ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តី ត្រូវការ ដោយមិនអស់ថ្លៃសេវា ជាមួយប្រតិបត្តិការយ៉ាងសម្បួរបែប មុខងារច្រើន មានភាពងាយស្រួល ទាន់សម័យ និងការទូទាត់ផ្សេងៗ រឹតតែឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ។ ជាមួយអេស៊ីលីដាម៉ូបាល អ្វីៗនៅក្នុងដៃអ្នក និងលើសពីអ្វីដែលអ្នកបានដឹង ! ៕