Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញផលិតផលកាត់ដេរ បង្ហាញពីកំណើន បើទោះបីជាជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតក៏ដោយ

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំនៃការនាំចេញសម្លៀកបំពាក់ក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរពីប្រទេសកម្ពុជា បានកើនឡើង ៣.៣ភាគរយ ស្មើនឹងជាង ៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំទៅ ដែលមានចំនួន ៤.៨៦១ ពាន់លានដុល្លារ។​

កំណើននៃការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យ​នេះ បើទោះបីជាជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្តក៏ដោយ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកាត់ដេរនៅកម្ពុជា កំពុងទទួលបានការបញ្ជាទិញកើនឡើង។ ដោយឧស្សាហកម្ម កាត់ដេរ បានដំណើរការធម្មតា ហើយកើនឡើងការបញ្ជាទិញ ព្រោះតែកម្ពុជាមានសុវត្ថិភាពពីវិបត្តិCovid 19។

ប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វាក់សាំង ហើយគិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំនេះ ប្រជាជនកម្ពុជាប្រមាណ ១១.៦លាននាក់ ស្មើនឹង៧២.៥ភាគរយ បានទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរ ជាប្រភពចំណូលដ៏សំខាន់ ដែលវិស័យនេះ មានរោងចក្រប្រមាណ១១០០រោងចក្រ និងសាខា ដោយបានផ្តល់់ការងារប្រមាណជាង ៧០ ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រីសម្រាប់ប្រទេសកម្ពុជា។ ទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជប៉ុន គឺជាទិសដៅនាំចេញវិស័យ​កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កាបូបធ្វើដំណើរ ដ៏ចម្បងរបស់ប្រទេសកម្ពុជា៕

×