ភាគហ៊ុនជាច្រើនលើទីផ្សារគោល ព្រមជាមួយនឹងភាគហ៊ុន DBDE នៃទីផ្សារកំណើនបានឡើងថ្លៃនៅថ្ងៃអង្គារម្សិលមិញនេះ។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនខ្ពស់ជាងគេ ជាមួយនឹងអត្រា ០,៩៥ភាគរយ មកបិទនៅថ្លៃ ១៤.៩៤០ រៀល ហើយភាគហ៊ុនដែលមានការឡើងថ្លៃបន្ទាប់គឺភាគហ៊ុន DBDE របស់ទីផ្សារកំណើន។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងពី ១០រៀល ដល់ ៦០រៀលរៀងគ្នា។
ដំណឹងល្អរបស់ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ ដែលទើបតែនឹងបានធ្វើការពង្រឹកនូវលទ្ធភាពក្នុងការស្តុកកុងតឺន័រ បានជោគជ័យអាចជះឥទ្ធិពលវិជ្ជមាន ទៅល់វិនិយោគិនរបស់ពួកគេ។ ភាគហ៊ុន ហ្ក្រេនធ្វីន និង ភាគហ៊ុន អេស៊ីលីដា បានធ្លាក់ចុះ ១០០រៀល និង ២០រៀល ក្នុងមួយហ៊ុន។
ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង ផេសថិក បានរក្សាតម្លៃថេរ ដដែល។ ទំហំជួញដូរសរុបលើទីផ្សារគោលមានចំនួន ៣៤៣,២៤លានរៀល ខណៈទីផ្សារកំណើនមានចំនួន ៦២,៨៥លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,០៥ភាគរយ មកត្រឹម ៤៩៨,១៩ ពិន្ទូនៅថ្ងៃនេះ៕