សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,២៧ភាគរយ មកត្រឹម ៤៩៦,៨២ពិន្ទុ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងអេស៊ីលីដា (ABC) ធ្លាក់ ៤០រៀល មកត្រឹម ១៣.៦០០រៀល និង ១១.២៨០រៀល ក្នុងមួយហ៊ុនរៀងៗគ្នា។ តម្លៃរបស់ភាគហ៊ុន អេស៊ីលីដា បានធ្លាក់ចុះមកត្រឹមកម្រិតតិចជាងគេរបស់ខ្លួនម្តងទៀត ដែលជាឳកាសល្អសម្រាប់ការទិញទៅលើភាគហ៊ុនមួយនេះ ពីវិនិយោគិនរបស់ពួកគេ។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ផេសថិក (PEPC) និង ឌីប៊ីឌី (DBDE) របស់ទីផ្សារកំណើនបានរក្សាតម្លៃថេរ។
កំពង់ផែស្វយ័តក្រុងភ្នំពេញ ទទួលបានការជួញដូរតាមរយៈការចចារនៅថ្ងៃពុធនេះ ជាមួយនឹងតម្លៃជួញដូរ ៦១៩.០៧៩.០៧០ រៀល ដែលស្នើនឹង ៩៩,៦៨ភាគរយ នៃតម្លៃជួញដូរសរុបរបស់ភាគហ៊ុននេះ។ តម្លៃជួញដូរសរុបនៃទីផ្សារគោលគឺ ជាង ៦១៩លានរៀល រួមជាមួយនឹង១៤,៦២២លានរៀលពីទីផ្សារកំណើន៕