Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន អេស៊ីលីដា បានធ្លាក់ថ្លៃមកត្រឹមកម្រិតតិចជាងគេម្តងទៀតមកត្រឹម ១១.២៤០រៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១៥ភាគរយ មកត្រឹម ៤៩៦,០៧ពិន្ទុ។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហ្ក្រេនធ្វីន និង កំពង់ផែស្វយ័តក្រុងភ្នំពេញ ឡើងថ្លៃចន្លោះពី ៤០ទៅ៦០រៀល ក្នុងមួយហ៊ុន។

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង អេស៊ីលីដា ថយចុះ ០,៤៨ភាគរយ និង ០,៣៥ភាគរយ
រៀងៗគ្នា មកត្រឹម ២.០៦០រៀល និង ១១.២៤០រៀល ប៉ុណ្ណោះ។ ភាគហ៊ុន អេស៊ីលីដា បានធ្លាក់ថ្លៃមកត្រឹមកម្រិតតិចជាងគេម្តងទៀត ខណៈភាគហ៊ុននេះ នៅតែជាភាគហ៊ុនដែលត្រូវបានគេជួញដូរច្រើនជាងគេ ជាមួយនឹងតម្លៃជួញដូរសរុប ២២៤.១០៩.៩៨០ រៀល តែបានធ្លាក់មកត្រឹម​កម្រិតទាបជវាងគេក្នុងរយៈពេល ៧៦ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផេសថិក និងភាគហ៊ុនលើទីផ្សារកំណើន ឌីប៊ីឌី បានរក្សាតម្លៃថេរដដែល។ តម្លៃជួញដូរសរុបនៃទីផ្សារគោលគឺ ២៣៦.៩៥៩.៣៧០ រៀលពីទីផ្សារកំណើន៕

×