គម្រោងផែនការបើកទ្វារទេសចរណ៍ចំនួន៥ខេត្តរបស់ប្រទេសថៃត្រូវបានផ្អាកឡើងវិញ រហូតដល់ខែវិច្ឆិកាដោយសារ អត្រាចាក់វ៉ាក់សាំងរបស់ប្រជាជននៅមានចំនួនតិច ពោលគឺនៅក្រោម៧០ភាគរយនៅឡើយ។
ខេត្តឈាងមៃ ខេត្តឈុនបូរី ខេត្តផេចឆាបូរី និងខេត្តប្រាឈូបគិរីខាន ដែលខេត្តទាំង៤ថ្មីនេះគឺស្ថិតនៅបញ្ជីខេត្តដែលត្រូវបើកដំណើរការសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសឡើងវិញចាប់ពីដើមខែតុលានេះ ហើយក្នុងនោះ ទីក្រុងបាងកកក៏នឹងក្លាយជាចំណុចខ្សែបើកបន្ទាប់នៅថ្ងៃទី១៥ខែតុលា។
រដ្ឋបាលក្រុងបាងកក លោក អាសស្វីន ខ្វាំងម៉ូង បាននិយាយថា ការបើកដំណើរការឡើងវិញ មិនអាចទៅរួចនោះទេ ប្រសិនបើប្រជាជនចំនួន៧០ ភាគរយដែលរស់នៅក្នុងទីក្រុងបាងកកចំនួន៧០ភាគរយមិនបានទទួល វ៉ាក់សាំងចំនួនពីរដូស ហើយចំនួនឆ្លងថ្មីមិនទាន់ធូរស្រាល។
បន្ទាប់ពីកិច្ចប្រជុំជាមួយមន្រ្តីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ កាលថ្ងៃទី ២២ ខែកញ្ញា រដ្ឋបាលអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃលោក យូថាសាក់ ស៊ូប៉ាស៊ន បានថ្លែងថា បើទោះបីជា ការបើកដំណើរការចំពោះខេត្តទាំង៥អាចនឹងត្រូវបានផ្អាករហូតដល់ថ្ងៃទី១វិច្ឆិកាក៏ដោយ ប៉ុន្តែអាជ្ញាធរទេសចរណ៍ថៃថា មិនមានការព្រួយបារម្ភអ្វីនោះទេ។ លោកស៊ូប៉ាស៊នបន្តថា ទីតាំងជាច្រើនកន្លែងដែលនៅក្រោមផែនការបើកដំណើរការទេសចរណ៍ឡើងវិញ គឺស្ថិតក្នុងការរងចាំការវិវត្តនៃការចាក់វ៉ាក់សាំងសិន។
អាជ្ញាធរបានកំណត់កម្រិត ៧០ ភាគរយនៃប្រជាជនក្នុងតំបន់ចាក់វ៉ាក់សាំង មុនពេលវាអាចមានសុវត្ថិភាពក្នុងការបើកដំណើរការដល់ភ្ញៀវទេសចរបរទេស។ កាលពីសប្តាហ៍មុន ទីក្រុងបាងកកបានរាយការណ៍ថា ប្រជាពលរដ្ឋថៃមានត្រឹមតែចំនួន៣៧ភាគរយប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងបានពេញលេញ៕ ប្រភព៖ Vietnam Plus