កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៤នាក់ ក្នុងអំឡុងពេលវាយឆ្មក់មួយដើម្បីកាន់កាប់តំបន់ West Bank ។ នេះបើតាមការថ្លែងបញ្ជាក់ពីក្រសួងសុខាភិបាលប្រទេសប៉ាឡេស្ទីន ដោយរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការប្រឆាំងទៅនឹងក្រុមភារវករហាម៉ាស ដែលបានធ្វើភារវកម្មវាយប្រហារមកកាន់ប្រទេសអ៊ីស្រាអែល។
លោកនាយករដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់អ្វីច្រើននោះទេអំពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ហើយអ្នកនាំពាក្យកងយោធារបស់អ៊ីស្រាអែលមិនទាន់បានឆ្លើយតបភ្លាមៗនោះទេចំពោះការវាយឆ្មក់មួយនេះ។
មន្ត្រីអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភជាយូរមកហើយអំពីក្រុមហាម៉ាស ដែលកំពុងកាន់កាប់តំបន់ហ្គាហ្សាស្ទីប ដោយពួកគេមានបំណងប្រមូលឥទ្ធិពលនៅក្នុងតំបន់ West Bank និងការប្រឈមជាមួយគូប្រជែងរបស់ខ្លួននោះ គឺអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួន៣បានសម្លាប់នៅក្នុងតំបន់ ភូមិ Bidduភាគខាងជើងឈាងខាងលិចតំបន់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថែមទៀតថា ជនជាតិប៉ាឡេស្ទីនមួយផ្សេងទៀតបានសម្លាប់នៅក្នុងតំបន់ Burqin ដែលមានភូមិនៅជិតទីក្រុង Jenin។
សូមជម្រាបថា របាយការណ៍នៅលើស្ថានីយ៍វិទ្យុនិងគេហទំព័រព័ត៌មានសំខាន់ៗរបស់អ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធចំនួន ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់លើទីតាំងជាច្រើននៅតំបន់ West Bank ដែលមានបំណងចាប់សមាជិកហាម៉ាស៕ប្រភព៖ Al Jazeera News