Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃស្ថាប័នពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)

កាលពីចុងសប្តាហ៍មុននេះ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ បានចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃស្ថាប័នពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ។

នៅក្នុងកិច្ចប្រជុំ អគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណដល់ស្ថាប័ន EIF ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ក្នុងនោះស្ថាប័ន EIF បានផ្ដល់ហិរញ្ញប្បទានដល់ការរៀបចំឯកសារយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ៤ ជំនាន់ ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗទៀត ដោយចុងក្រោយគឺយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឆ្លើយតបទៅនឹងបរិបទនៃការវិឌ្ឍន៍របស់កម្ពុជា។

តំណាងកម្ពុជាក៏បានជម្រាបពីការអនុវត្តគម្រោង Go4eCAM របស់ក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើតនូវផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) មួយឈ្មោះថា CambodiaTrade.com សម្រាប់ឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចដាក់លក់ផលិតផលកម្ពុជា ទៅកាន់ទីផ្សារបរទេស និងក្នុងស្រុក ដើម្បីទទួលបានផលប្រយោជន៍ជាក់ស្ដែងពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

×