Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខណៈលិចលង់ដល់ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ បណ្ដាស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្មានថ្ងៃ នៃខែកញ្ញា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀងកំពុងវាយលុក និងគំរាមកំហែងខ្លាំង ដោយទឺកបានហូរធ្លាក់គំហុកពីខ្សែបន្ទាត់ដងអូរប្រទេសថៃ, ក្នុងនោះ ក៏ត្រូវបានជន់លិចក្រុងសិរីសោភ័ណផងដែរ ធ្វើឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ត្រូវបានលិចលង់។

ឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះតង់សុវត្ថិភាពខ្នាតធំ ចំនួន៨ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានដំឡើងភ្លាមៗដើម្បីទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ, ហើយថា កងទ័ពជាកម្លាំងសង្គ្រោះមកពីបណ្តាអង្គភាពនានា បានបោះតង់ ជំរំ ធ្វើជាទីបញ្ជាការ ត្រៀមលក្ខណៈសម្បត្តិជាប់ជាប្រចាំ ក្នុងការចេញជួយសង្គ្រោះ និងរៀបចំបោះតង់សម្រាប់ការស្នាក់អាស្រ័យបណ្តោះអាសន្នជូនពលរដ្ឋរងគ្រោះ។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានឱ្យដឹងថា ក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងជាប់ដៃទប់ស្កាត់ជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែយើងបានរៀបចំកម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀត តៀមជួយសង្រ្គោះប្រពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ដោយការទទួលខុសត្រូវខ្ពស់ មិនឱ្យប្រជាពលរដ្ឋជួបការលំបាកឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×