Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា ថយចុះ០,៣៥ភាគរយ មកត្រឹម១១.២៤០ប៉ុណ្ណោះនៅដើមសប្តាហ៍នេះ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១៥ភាគរយ មកត្រឹម ៤៩៦,០៧ពិន្ទុនៅដើមសប្តាហ៍នេះ ។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ​(PWSA) និង ហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ឡើងថ្លៃចន្លោះពី ៤០ទៅ៦០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង​អេស៊ីលីដា (ABC) ថយចុះ ០,៤៨ភាគរយ និង ០,៣៥ភាគរយរៀងៗគ្នា មកត្រឹម ២.០៦០ រៀល និង ១១.២៤០ប៉ុណ្ណោះ។

ភាគហ៊ុនអេស៊ីលីដា (ABC) បានធ្លាក់ថ្លៃមកត្រឹមកម្រិតតិចជាងគេម្តងទៀត ខណៈភាគហ៊ុននេះនៅតែជាភាគហ៊ុនដែលត្រូវបានគេជួញដូរច្រើនជាងគេជាមួយនឹងតម្លៃជួញដូរសរុប ២២៤.១០៩.៩៨០ រៀល តែបានធ្លាក់ចុះមកត្រឹមកម្រិតទាបជាគេក្នុងរយៈពេល ៧៦ថ្ងៃនៃជួញដូរចុងក្រោយ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង ផេសថិក (PEPC) និងភាគហ៊ុនលើទីផ្សារទីផ្សារកំណើន DBDE​បានរក្សាតម្លៃថេរដដែល។ តម្លៃជួញដូរសរុបនៃទីផ្សារគោលគឺ ២៣៦.៩៥៩.៣៧០ រៀល រួមជាមួយនឹង ៩.១៦៨.១០០រៀលពីទីផ្សារកំណើន៕

×