Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​ច្រមុះ​របស់​ជនជាតិ​អាស៊ី​សំប៉ែត ចំណែក​ពួក​លោក​ខាងលិច​បែរ​ស្រួច​?

តាំង​ពី​ដើរ​រៀង​មក​យើង​ទាំងអស់គ្នា​តែង​គិតថា ទម្រង់​ច្រមុះ​អាស្រ័យ​លើ​ការ​តំណពូជ ប៉ុន្តែ​ឥឡូវនេះ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ចំណងទាក់ទង​រវាង​ទ្រង់ទ្រាយ​ច្រមុះ​និង​អាកាសធាតុ ។​

​ទម្រង់​ច្រមុះ​រង​ឥទ្ធិពល​ដោយសារ​អាកាសធាតុ លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មីៗ​នេះ ដឹកនាំ​ដោយ​អ្នក​តំណពូជ​វិទ្យា Arslan Zaidi នៃ​សកល​វិទ្យាល័យ Pennsylvania រួមជាមួយ​អ្នកជំនាញការ​មកពី​អាមេរិក Ireland និង​បែលហ្ស៊ិក បាន​ធ្វើ​ការសិក្សា​ស្វែងរក​ចំណងទាក់ទង​រវាង​ទម្រង់​ច្រមុះ និង​អាកាសធាតុ​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​លើ​ទស្សនា​វ​ដ្តី​តំណពូជ​វិទ្យា PloS Genetics ។ តាម​នោះ​គឺ​ក្រុម​ស្រាវជ្រាវ បាន​ប្រើប្រាស់​រូបភាព​ទម្រង់​មុខ 3D របស់​អ្នកស្ម័គ្រចិត្ត ៤៧៦​នាក់ មកពី​បណ្តា​តំបន់​ដែល​មាន​អាកាសធាតុ​ខុសគ្នា ៖ អាស៊ី​ខាងត្បូង អាស៊ី​បូព៌ា អា​ហ្រិក​ខាងលិច និង​អឺរ៉ុប​ខាងជើង ដើម្បី​វាស់​ទទឹង​គម្លាត​រន្ធ​ច្រមុះ កម្ពស់ និង​ប្រវែង​ក្តោង​ច្រមុះ​។​

​អ្នករស់នៅ​កាន់តែ​ជិត​ខ្សែ​អេក្ខាទ័រ​នោះរ​ន្ធ​ច្រមុះ​កាន់តែ​ធំ​

Zaidi ឲ្យដឹងថា ទំហំ​នៃ​ច្រមុះ​មាន​ទាក់ទង​ជាមួយ​សីតុណ្ហភាព និង​កម្រិត​សំណើម ក្នុង​តំបន់​រស់នៅ​នី​មួយៗ ។ លទ្ធផល​គឺ ៖ អ្នករស់នៅ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ មាន​រន្ធ​ច្រមុះ​ធំ​ជាង ប្រៀប​នឹង​អ្នករស់នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ ។ អ្នករស់នៅ​កាន់តែ​កៀក​ខ្សែ​អេក្វាទ័​រ នោះ​រន្ធ​ច្រមុះ​កាន់តែ​ធំ ។ មូលហេតុ​ដែល​នាំឲ្យ​មាន​ទំនា​ក់​ទំនង​បែប​នេះ ព្រោះថា ភារកិច្ច​សំខាន់​បំផុត​របស់​ច្រមុះ​គឺ​សម្របសម្រួល​បរិយាកាស​ឲ្យមាន​កម្តៅ និង​សំណើម​គ្រប់គ្រាន់​មុន​ពេល​បញ្ជូន​ទៅ​កាន់​សួត​ធានា​ឲ្យ​មនុស្សអាច​សម្របខ្លួន​បាន​នឹង​បរិស្ថាន ។​

​អ្នក​រស់នៅ​កន្លែង​មាន​សីតុណ្ហភាព​ខ្ពស់​ច្រើន​មាន​ក្តោងច្រមុះ​ទាប ហើយ​រន្ធ​ច្រមុះ​ធំ​។​

​គេ​បាន​លើក​ឧទាហរណ៍​ថា ៖ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​បរិស្ថាន​ត្រជាក់​តែ “​ស្ងួត​ពុំ​សូវ​មាន​សំណើម​” នោះ​ខ្យល់​ដែល​ចូល​តាម​ច្រមុះ​ទៅក្នុង​សួត​គឺជា​ខ្យល់​ដែល​ត្រជាក់ ហើយ​ស្ងួត ។ ពេល​នោះ​យន្តការ​នៃ​ផ្លូវដង្ហើម​ក្នុង​ច្រមុះ​មាន​ភារកិច្ច​ត្រូវ​ធ្វើ​ឲ្យ​វា​ក្តៅ និង​មាន​សំណើម មុន​ពេល​បញ្ជូន​ទៅ​ដល់​សួត ។ ហេតុនេះ រន្ធ​ច្រមុះ​ដែល​តូចចង្អៀត និង​ជួយ​បង្កើន​សំណើម ក៏​ដូចជា​ធ្វើឲ្យ​ខ្យល់​ដង្ហើម​ក្តៅកាត់បន្ថយ​ភាពត្រជាក់ ពេល​រុញ​ចូលទៅ​ក្នុង​សួត ។​

​ចំណែក​អ្នក​ដែល​រស់នៅ​តំបន់​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ ច្រើន​មាន​ក្តោងច្រមុះ​ទាប ហើយ​រន្ធ​ច្រមុះ​ធំ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្រូប​យក​ខ្យល់​បាន​ល្អ​ប្រសើរ​ជាង​៕ ចន្ទ្រា​

×