Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស្វករជំនាញរបស់ DBD៖ គម្រោងផ្សារទំនើប Chip Mong Mega Mall 271 នឹងបញ្ចប់តាមផែនការគ្រោងទុក

បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩មិនទាន់ថមថយ និងបានបង្កផលអវិជ្ជមាន ដល់ដំណើរការអាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏គម្រោងផ្សារទំនើប Chip Mong Mega Mall 271​ នឹងត្រូវបញ្ចប់គម្រោងនៅក្នុងឆ្នាំ២០២២នេះតាមផែនការគ្រោងទុក។

ផ្នែកសំខាន់មួយនៃគម្រោងផ្សារទំនើប Chip Mong Mega Mall 271​ ដែលទាក់ទងទៅនឹងប្រព័ន្ធមេកានិច ប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធខ្សល់ គឺគ្រប់គ្រងដោយ ក្រុមហ៊ុន ឌីប៊ីឌី (DBD Engineering Plc.) ជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា និងជាងក្រុមហ៊ុនជំនាញ MEP (ប្រព័ន្ធមេកានិច ប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធខ្សល់)។

ក្រុមហ៊ុន ឌីប៊ីឌី ដែលរាប់រងលើការបញ្ចប់គម្រោង MEP លើគម្រោង Mega Mall 271 នេះ បានចុះត្រូតពិនិត្យពីដំណើរការ ការតំឡើង និងលក្ខណៈបច្ចេកទេស ដោយវិស្វករជំនាញ ដើម្បីធានាឲ្យបាននូវការបញ្ចប់តាមផែនការដែលបានកំណត់។

ចំពោះក្រុមហ៊ុន DBD ការបញ្ចប់គម្រោងឲ្យទាន់ពេលវេលានេះ ជារឿងមួយដែលសំខាន់សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុនក៏ដូចជាទំនុកចិត្តពីអតិថិជនផងដែរ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការធានាឲ្យបាននូវការរីកចម្រើនសម្រាប់ វិនិយោគិនដែលបានវិនិយោគជាមួយក្រុមហ៊ុន ដែលជាក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា ដែលបានបោះផ្សាយលក់កាលពីខែសីហាកន្លងទៅនេះ។

ក្រៅពីគម្រោង ChipMong MegaMall 271 នេះ DBD ក៏កំពុងតែបន្តបំពេញតួនាទីដើម្បីបញ្ចប់គម្រោងរបស់ North Park Condo (Phase II) ផងដែរ។ គួរបញ្ចាក់ផងដែរថា រហូតដល់ពេលនេះ គម្រោងផ្សេងៗដែល DBD កំពុងដំណើរគឺអនុវត្តទៅបានតាមផែនការទាំងអស់ មិនមានការពន្យាពេលណាមួយឡើយ រួមទាំងគម្រោងសាងសង់ស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនផងដែរ ទោះបីស្ថានភាពកូវិដ១៩នៅតែបន្តក៏ដោយ៕

×