Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង-ស្រុកចំនួន ៧ ក្នុងខេត្តបន្ទាយមានជ័យ រងការវា.យប្រ.ហារដោយទឹកជំនន់ កម្លាំងអន្តរាគមន៍កំពុងចុះជួយ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលមានផ្ទះទាបៗ រងនូវការវា.យលុ.កលិចលង់ដោយទឹកជំនន់ មិនអាចបន្តស្នាក់នៅលើផ្ទះបាន គឺអ្នករងនូវការជន់លិចខ្លាំង ត្រូវបានកម្លាំងអន្តរាគមន៍ និងមន្ត្រីមូលដ្ឋាន ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការចាត់ចែងរបស់ ឯកឧត្តមទេសដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងស្ថានភាពទឹកជំនន់កំពុងឡើងក្រឺតៗនៅតាមស្រុក-ក្រុងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ នេះដែរ ប្រជាពលរដ្ឋដែលមានផ្ទះខ្ពស់ៗអាចស្នាក់នៅបន្តបាន គឺមិនទាន់ជម្លៀសឡើងទីទួលសុវត្ថិភាពនៅឡើយនោះទេ។

តាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋានឱ្យដឹងថា កម្លាំងអន្តរាគមន៍ចម្រុះដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចុះជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនធំនៅតាមកន្លែងជន់លិច ក្នុងស្រុកមង្គលបុរី ដោយជម្លៀសពួកគេទៅកាន់ទីទួលសុវត្ថិភាព ដែលបានរៀបចំក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ, ហើយគិតមកដល់ពេលនេះ មិនមានពលរដ្ឋណាម្នាក់ រងគ្រោះដល់អាយុជីវិត ទឹកជំនន់វាយប្រហារនេះទេ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានប៉ះពាល់ ៧ក្រុង-ស្រុក (ស្មើ ៣០ឃុំ-សង្កាត់) ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ÷ ស្រុកម៉ាលៃ , ក្រុងប៉ោយប៉ែត , ស្រុកអូរជ្រៅ , ស្រុកថ្មពួក , ស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ។

ផលប៉ះពាល់ រួមមាន ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ, លិចស្រូវប្រមាណ ២៥.២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×