Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីថ្ងៃនេះ ដល់ថ្ងៃទី៥តុលា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលអាចមានភ្លៀងនឹងបន្តធ្លាក់ពីតិចទៅបង្គួរ។

ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាប ក៏នឹងកកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម។ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×