Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពទឹកជំនន់ នៅតាមបន្ទាត់ព្រំដែន ប្រសិនបើមានភ្លៀងធ្លាក់បន្តទៀត ឬទឹកហូរធ្លាក់មកពីប្រទេសថៃ តំបន់មួយចំនួន អាចប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ

បន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុក/ក្រុង ចំនួន៣ គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំទាន់មានផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ប៉ុន្តែប៉ះពាល់ដល់ផលដំណាំ ប្រជាកសិករមួយចំនួន។ ប្រសិនបើមានភ្លៀងធ្លាក់បន្តទៀត ឬទឹកហូរធ្លាក់មកពីប្រទេសថៃ តំបន់មួយចំនួន អាចប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ។

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម គីម វីរៈ,ឯកឧត្ដម គង់ កន្នារិទ្ធ, ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុក/ក្រុង ចំនួន៣ គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ គឺជាការ ត្រៀមលក្ខណៈ ក្នុងការជួយសង្រ្គោះ និងទីទួលសុវត្ថិភាពសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀង បច្ចុប្បន្នភាពពុំទាន់មានផលប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ប៉ុន្តែប៉ះពាល់ដល់ផលដំណាំ ប្រជាកសិករ មួយចំនួនតែប៉ុណ្នោះ។ ប្រសិនបើមានភ្លៀងធ្លាក់បន្តទៀត ឬទឹកហូរធ្លាក់មកពីប្រទេសថៃ តំបន់មួយចំនួន អាចប្រឈមនឹងការជនលិចធ្ងន់ធ្ងរ ក្នុងនោះដែរគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងអន្តរាគមន៍ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេច ក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×