Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសស្លូវេនៀបានផ្អាកការប្រើប្រាស់វ៉ាក់សាំង ចនស៊ុន ក្រោយយុវតីអាយុ២០ឆ្នាំម្នាក់បានស្លាប់

ប្រទេសស្លូវេនៀ បានសម្រេចផ្អាកកម្មវិធីចាក់វ៉ាក់សាំងប្រភេទ Johnson & Johnson របស់សហរដ្ឋអាមេរិក ក្រោយលទ្ធផលមួយបានបង្ហាញថា ស្រ្តីអាយុ២០ឆ្នាំមួយនាក់បានស្លាប់ក្រោយបានចាក់វ៉ាក់សាំងប្រភេទនេះ។ ក្នុងនោះ មនុស្សជាង១ពាន់បានចូលរួមតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងសម្រាប់ប្រទេសតូចមួយនេះ នៅក្នុងតំបន់សហភាពអឺរ៉ុប។

ការផ្អាកប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នឹងត្រូវរងចាំរហូតដល់អ្នកជំនាញធ្វើការវាយតម្លៃថាតើ ការស្លាប់របស់យុវតីរូបនេះអាចជាប់ពាក់ព័ន្ធជាមួយការដាច់សរសៃឈាមខួរក្បាល រឺដោយសារនាងបានចាក់វ៉ាក់សាំងប្រភេទ Johnson & Johnson។

ការចាក់ថ្នាំតែម្តង រឺហៅថាមួយដូសពីប្រភេទវ៉ាក់សាំង Johnson & Johnson បានក្លាយទៅជាប្រភេទវ៉ាក់សាំងដែលមានប្រជាប្រិយភាពជាងគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងប្រទេសស្លូវេនៀ បន្ទាប់ពីអាជ្ញាធរបានណែនាំយ៉ាងទូលំទូលាយអំពីប័ណ្ណចាក់វ៉ាក់សាំង ដែលជាតម្រូវការសម្រាប់ពលរដ្ឋដែលត្រូវទៅធ្វើការនៅក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។ក្នុងនោះ រដ្ឋាភិបាលបានយល់ព្រមទិញវ៉ាក់សាំងប្រភេទ Johnson & Johnson ចំនួន ១ម៉ឺនដូស​បន្ថែមទៀត ពីប្រទេសហុងគ្រីដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង។

ការស្លាប់របស់ស្ត្រីវ័យ២០ ខាងលើនៅសប្តាហ៍នេះ គឺជាករណីធ្ងន់ធ្ងរទី ២ហើយ ដែលបង្កឡើងដោយវ៉ាក់សាំងប្រភេទ Johnson & Johnson បន្ថែមពីនេះប្រជាជនស្លូវេនៀប្រហែល ១២ ម៉ឺននាក់បានចាក់វ៉ាក់សាំងប្រភេទនេះរួចរាល់។

សម្រាប់លោក ប៉ូក ឡូកា បើទោះយ៉ាងណាមានករណីស្លាប់ក្រោយចាក់វ៉ាក់សាំងក៏ពិតមែនក្តៅប៉ុន្តែ អត្ថប្រយោជន៍នៃវ៉ាក់សាំងនេះនៅតែមានសមត្ថភាពការពារច្រើនពីកម្រិតហានិភ័យ។ ទោះយ៉ាងណាសេចក្តីប្រកាសនេះអាចទំនងជាចង់ជំរុញឱ្យមានការតវ៉ាកាលពីថ្ងៃពុធម្សិលមិញ ដែលពលរដ្ឋជាច្រើននាក់បានគ្រោងធ្វើការតវ៉ានៅក្នុងរដ្ឋធានី Ljubljana ដើម្បីប្រឆាំងនឹងការចាក់វ៉ាក់សាំងក៏ដូចជាវិធានការការពារជំងឺកូវីដ១៩ជាដើម។

សូមជម្រាបថា ហាកមិនខុសប្លែកពីតំបន់បែកអឺរ៉ុបភាគកណ្តាល និងខាងកើតនោះទេ ប្រទេសស្លូវេនៀនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះគេសង្កេតឃើញថា មានការកើនឡើងនៃករណីឆ្លងជាច្រើន ខណៈប្រទេសដែលមានប្រជាជនប្រមាណ ២ លាននាក់មួយនេះ បានចាក់វ៉ាក់សាំងឱ្យប្រជាជនបានជោគជ័យជិត ៤៨% នៃប្រជាជនដែលទាបជាងបណ្តារដ្ឋក្នុងសហភាពអឺរ៉ុបដទៃទៀត។

បន្ថែមពីនេះ ប្រទេសស្លូវេនៀក៏បានណែនាំឱ្យមានការចាក់វ៉ាក់សាំងប្រភេទចនស៊ុននិងចនស៊ុនដល់មនុស្សទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំ ដោយមិនដូចប្រទេសមួយចំនួននោះទេ ដែលបានកំណត់ការប្រើប្រាស់របស់ពួកគេចំពោះតែមនុស្សចាស់៕ TRT News

×