Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១២ភាគរយ នៅថ្ងៃម្សិលមិញនេះ មកបិទត្រឹម ៤៨៦,២៣ ពិន្ទុ

ភាគហ៊ុនអេស៊ីលីដា (ABC) បានរក្សាថ្លៃថេរដដែលត្រឹមពេលផ្សារបិទនៅថ្ងៃពុធនេះ ខណៈបានគ្របដណ្តប់ប្រមាណ ៧៩ភាគរយ នៃតម្លៃជួញដូររបស់ទីផ្សារគោលចំនួន ១,២៧ប៊ីលានរៀល។​

ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាភាគហ៊ុនដែលមានការធ្លាក់ចុះខ្ពស់ជាងគេនៅពុធនេះ ដោយមានការធ្លាក់ចុះ ១២០រៀល មកត្រឹម ១៣.៤៨០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិញបានថយចុះ ៦០​និង ២០ រៀលរៀងគ្នា។

យ៉ាងណាមិញ ភាគហ៊ុនហ្ក្រនធ្វីន និង  ផេសថិក បានកើនឡើង ៦០ និង​ ៣០រៀល។ ឌីប៊ីឌី នៅលើទីផ្សារកំណើនវិញមានតម្លៃជួញដូរចំនួន ៧១,៣៤ លានរៀល ហើយថ្លៃភាគហ៊ុនមិនមានការប្រែប្រួលឡើយ។

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១២ភាគរយ នៅថ្ងៃម្សិលមិញនេះ មកបិទត្រឹម ៤៨៦,២៣ ពិន្ទុ។ គួរបញ្ជាក់ផងដែរថា ទីផ្សារភាគហ៊ុនភាគច្រើនបានប្រែជាពណ៌ក្រហមនៅថ្ងៃនេះ ខណៈអាចពីការកើនឡើងនូវចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ជាមួយនឹងមេរោគបម្លែងថ្មីឌែលតា៕

×