Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជូនជំនួយ មី និង ថវិកា ទៅកាន់ខេត្តបន្ទាយមានជ័យ ដែលរងនូវទឹកជំនន់

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ដែលរងនូវការលិចលង់ដោយទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃ ខ្លាំងជាងបណ្តាខេត្តនានាទៀតនោះ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ផ្ដល់ជំនួយសង្គ្រោះបន្ទាន់ មី ជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អំណោយទាំងនេះ ទទួលបានពីសប្បុរសជន គឺលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភមីចំនួន ២០,៣០០កេស និងថវិកា ១០០លានរៀល, ហើយសម្ដេចទាំងទ្វេ ក៏បានផ្ដល់ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយមាន លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាអ្នកទទួល។

ជារឿយៗ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ចចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់ជំនួយគ្រឿងឧបភោគ-បរិភោគ និងថវិកា និងចាត់ឱ្យក្រុមមន្ត្រីចុះពិនិត្យមើល ជួយដោះស្រាយជាក់ស្ដែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×