Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រាអត់ការងារធ្វើនៅសហភាពអឺរ៉ុបបានធ្លាក់ចុះមកត្រឹម៦,៨ភាគរយក្នុងខែសីហា

ចំនួនពលរដ្ឋនៅសហភាពអឺរ៉ុបដែលអត់មានការធ្វើការបានថយចុះមកនៅត្រឹម៦,៨ភាគរយ។​ នេះបើតាមការិយាល័យស្ថតិដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

តំណាងមន្ត្រីនៅសហភាពអឺរ៉ុបបានឱ្យដឹងថា តួលេខនេះបានធ្លាក់ចុះពីអត្រា ៦,៩ភាគរយកាលពីខែកក្តដា និង៧,៧ភាគរយកាលពីខែសីហា ឆ្នាំ២០២០។

របាយការណ៍មួយបានកត់សម្គាល់ថា នៅក្នុងតំបន់សហភាពអឺរ៉ុបដែលមានសមាជិកចំនួន២៧ប្រទេសមួយនេះ ចំនួនប្រជាជនដែលគ្មានការងារធ្វើបានធ្លាក់ចុះពី​ចំនួន២២៤.០០០ នាក់ពីមួយខែទៅមួយខែ។

ទន្ទឹមគ្នានេះដែរ អត្រាគ្មានការងារធ្វើបានហក់ឡើងដល់ ៧.៥ភាគរយ នៅក្នុងតំបន់អឺរ៉ុប និងបានធ្លាក់ចុះពី ៧.៦ភាគរយ កាលពីមួយខែមុន និងកើនឡើង ៨.៦ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ អត្រាគ្មានការងារធ្វើចំពោះស្ត្រីគឺមានចំនួន ៧,២ភាគរយ និង ៦.៥ភាគរយ សម្រាប់បុរសកាលពីខែមុន ពោលគឺខែសីហា។

បន្ថែមពីនេះ យុវជនអាយុក្រោម ២៥ឆ្នាំ គឺត្រូវជួបប្រទះបញ្ហាគ្មានការងារធ្វើចំនួន ២,៨៣ លាននាក់។ ចំនួនអ្នកអត់ការងារធ្វើនេះ បានបង្កឱ្យអត្រាគ្មានការងារបានកើនឡើងដល់ ១៦,២ភាគរយ នៅក្នុងខែសីហា៕ ប្រភព​៖ AA.Com

×