បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត ១ពាន់គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយទឹកជំនន់លិចធ្ងន់ធ្ងរ និង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព។
អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានឱ្យដឹងថា ក្រុងសិរីសោភ័ណមាន៧សង្កាត់ ស្មើ៣៨ភូមិ ត្រូវបានរងគ្រោះដោយទឹកជំនន់ជន់លិចផ្ទះមានចំនួន ២,៧៧៧គ្រួសារ និងជម្លៀសប្រជាពលរដ្ឋ ដែលលិចធ្ងន់ធ្ងររកទីទួលសុវត្ថិភាព ចំនួន ៧៤៧គ្រួសារ។ ជាមួយគ្នានេះ ការលិចផលដំណាំស្រូវមានចំនួន ៥,៩៩៨ហិកតា ដំឡូងមីចំនួន ៨១ហិកាតា ដំណាំរួមផ្សំ ៣២ហិកតា លិចសាលារៀន ៧កន្លែង វត្តចំនួន១ ទឹកលិចផ្លូវចំនួន ១៥៣ខ្សែ ប្រវែង ១០៣,៣៩៨ម៉ែត្រ។
ដោយឡែក អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ ក៏បានឱ្យដឹងដែរថា ស្រុកមង្គលបូរីមាន១០ឃុំ ដែលរងគ្រោះដោយទឹកជំនន់បណ្តាលឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ២,១៨៦គ្រួសារ និងបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន ២២៩គ្រួសារ ប៉ះពាល់ដំណាំស្រូវចំនួន ៧,៥៣៨ហិកតា ដំណាំរួមផ្សំចំនួន ២៣ហិកតា សត្វពាហនៈចំនួន ១៣៩ក្បាល លិចសាលារៀន ១១កន្លែង លិចវត្តចំនួន ៣កន្លែង និងមណ្ឌលសុខភាពលិចផ្លូវ ១០១ខ្សែរប្រវែង ៦៥,៣៣០ម៉ែត្រ៕