Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ១០ថ្ងៃ ប្រជាជន និងផលដំណាំ រងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ ស្ដីពីស្ថានភាពគ្រោះទឹកជំនន់ បានឱ្យដឹងថា ផ្ទៃដីស្រែ-ចំការភូមិឋានប្រជាជនមួយចំនួន រងផលប៉ះពាល់មាន ឃុំ-សង្កាត់ ចំនួន ៣៨ ក្នុងស្រុក ក្រុង ៩ ហើយប្រជាពលរដ្ឋរងគ្រោះមាន ១៨,៧១៥គ្រួសារ, ប៉ះពាល់ខ្នងផ្ទះ និងមនុស្ស៧៩,៨២៨នាក់ (ស្រី៤០,៥២៩នាក់), ជម្លៀសទៅទួលសុវត្ថិភាព ១,១៥០គ្រួសារ កើនជាង ២៣៤គ្រួសារ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ដល់ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃ ប៉ះពាល់ក្រុង-ស្រុកចំនួន ៩រួមមាន ៖ ស្រុកមង្គលបុរី, ក្រុងសិរីសោភ័ណ, ស្រុកអូរជ្រៅ, ក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយចេក និងស្រុកថ្មពួក។

ផ្ទៃដីកសិកម្ម ត្រូវបានទឹកជំនន់បង្កផលប៉ះពាល់លិចស្រូវកើនដល់ប្រមាណ២៥,២២៣ហិកតា, ដំឡូងមី ២២ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៩ហិកតា , សត្វពាហនៈ១០៣ក្បាល។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ រងផលប៉ះពាល់ លិចសាលារៀន ២៦កន្លែង, វត្តអារាម ៩កន្លែង, មណ្ឌលសុខភាពចំនួន ២, ទឹកហូរកាត់ផ្លូវ ៥៤១ខ្សែ ប្រវែង ២២៧,៣៣ ម៉ែត្រ។ ជាបន្ទាន់នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជូនស្បៀង និងថវិកាជាបន្តបន្ទាប់ ដើម្បីជួយសម្រួលសម្រាលទុក្ខលំបាករបស់ប្រជាជនដែលរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×