បន្ទាយមានជ័យ ៖ ពលករចំនួន ២២នាក់ និងដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បានចំនួន ៣គោលដៅផ្សេងគ្នា សរុបចំនួន ២២នាក់ ស្រី ចំនួន ៩នាក់។
គោលដៅទី១ កម្លាំងកងអនុសេនាធំល្បាតទី៣ ដឹកនាំដោយវរសេនីយ៍ត្រី កែវ សារី មេបញ្ជាការកងអនុសេនាធំល្បាតទី៣ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករ ចំនួន ១៦នាក់ ស្រី ៥នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ០៣និង៣០នាទីជិតភ្លឺ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយក្រុមការងារចម្រុះច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស៏ក។
គោលដៅទី២ កម្លាំងកងអនុសេនាធំល្បាតទី៣ ដឹកនាំដោយវរសេនីយ៍ត្រី កែវ សារី មេបញ្ជាការកងអនុសេនាធំល្បាតទី៣ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករចំនួន ២នាក់ ស្រី ១នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
គោលដៅទី៣ កម្លាំងកងអនុសេនាធំល្បាតទី៣ ដឹកនាំដោយវរសេនីយ៍ត្រី កែវ សារី មេបញ្ជាការកងអនុសេនាធំល្បាតទី៣ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករចំនួន ៤នាក់ ស្រី ៣នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ១៣:០០នាទី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំង កងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ